ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញភ្លាម ប្រសិនបើរោគសញ្ញាទាំងនេះលេចឡើងលើរាងកាយ

    BY Khmernote Media June 18, 2018
    ប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញភ្លាម ប្រសិនបើរោគសញ្ញាទាំងនេះលេចឡើងលើរាងកាយ

    រាងកាយរបស់អ្នកតែងមាននូវវិធី ឬរបៀបណាមួយដើម្បីបង្ហាញ ក៏ដូចជាផ្ដល់នូវពត៌មានសំខាន់ទាក់ទងនឹងបញ្ហាសុខភាពឲ្យអ្នកបានដឹងមុនពេលបញ្ហាប្រែជាធ្ងន់ធ្ងរ។ ដូច្នេះការចាប់អារម្មណ៍យកចិត្តទុកដាក់ចំពោះរោគសញ្ញាផ្សេងៗដែលលេចឡើងលើរាងកាយដូចជា ភាពប្រែប្រួលពណ៌នៃផ្នែកណាមួយរបស់ស្បែក ឬការមានអារម្មណ៍ចម្លែកខុសប្រក្រតីផ្សេងៗ គឺពិតជាសំខាន់ខ្លាំងណាស់។ ខាងក្រោមជារោគសញ្ញាមួយចំនួនដែលអាចនឹងលេចឡើងលើរាងកាយ ប្រសិនបើអ្នកកំពុងជួបប្រទះនូវបញ្ហាសុខភាព ឬជំងឺផ្សេងៗហើយដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរកើតឡើង អ្នកមិនគួរមើលរំលងមិនអើពើនឹងពួកវាឡើយ ៖

    ១. ប្រអប់ជើងប្រែជាមានពណ៌ផ្កាឈូក ៖ ប្រសិនបើអ្នកសម្គាល់ឃើញថា ប្រអប់ជើងរបស់អ្នកមានពណ៌ផ្កាឈូកខ្លាំង ហើយស្បែកមើលទៅស្ដើង និងជ្រួញនោះអ្នកគួរប្រញាប់ទៅធ្វើតេស្តឈាម ដើម្បីឆែកមើលកម្រិតនៃជាតិស្ករក្នុងឈាម ក៏ព្រោះរោគសញ្ញានេះអាចចង្អុលបង្ហាញឲ្យដឹងពីបញ្ហាមួយនៃអុកស៊ីតកម្មរបស់ចំណីអាហារក្នុងរាងកាយ រួមបញ្ចូលទាំងជំងឺទឹកនោមផ្អែម។

    ២. មានអារម្មណ៍ដូចគេអោបតឹងណែន ឬចងរឹត ៖ ប្រសិនបើជួនកាលមានអារម្មណ៍ដូចមាននរណាម្នាក់អោបអ្នកយ៉ាងខ្លាំងតឹងណែន ឬហាក់ដូចជាត្រូវចងរឹតជុំវិញចង្កេះ រាងកាយ ឬជើងទាំងសងខាងនោះ អ្នកគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ក៏ព្រោះវាអាចជារោគសញ្ញានៃជំងឺម្យ៉ាងដែលបណ្ដាលឲ្យសាច់ដុំឡើងរឹង ឬជំងឺក្រិនច្រើនកន្លែង (multiple sclerosis)។ ពេលខ្លះអ្នកអាចនឹងមានអារម្មណ៍មិនស្រួលក្នុងដៃ និងជើង ដោយមានអារម្មណ៍ហាក់ដូចជាអ្នកកំពុងពាក់ស្រោមដៃ ឬស្បែកជើងធ្ងន់។ អារម្មណ៍អាចប្រែប្រួលពីការរលាកទៅជាការឈឺចាប់ខ្លាំង ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែយកចិត្តទុកដាក់ចំពោះវា និងប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ។

    ៣. ជ្រុះរោមភ្នែក ឬរោមភ្នែកប្រែជាស្ដើងទៅៗ ៖ អ្នកគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនិញ និងទទួលយកការធ្វើតេស្តពិនិត្យក្រពេញទីរ៉ូអ៊ីត ក៏ព្រោះរោគសញ្ញានេះអាចលេចឡើងដោយសារបញ្ហានៃជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត (hypothyroidism)។

    ៤. ហើមម្រាមជើង ៖ ប្រសិនបើអ្នកមានស្បែកថ្លា មិនមានរលាក មិនមានរមាស់ ប៉ុន្តែម្រាមជើងបែរជាហើម អ្នកគួរតែប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាម ក៏ព្រោះវាអាចជារោគសញ្ញានៃជំងឺរលាកសន្លាក់។

    ៥. បាត់បង់ចំណង់អាហារ ៖ ប្រសិនបើអ្នកស្រាប់តែជួបប្រទះអាការៈបាត់បង់ចំណង់អាហារភ្លាមៗ ហើយសម្គាល់ឃើញថាទម្ងន់ស្រកចុះខុសប្រក្រតី នោះអ្នកប្រហែលជាកំពុងមានបញ្ហាទាក់ទងនឹងជំងឺអុកស៊ីតកម្មរបស់ចំណីអាហារក្នុងរាងកាយហើយ។ ប្រសិនបើបញ្ហាបាត់បង់ចំណង់អាហារកើតមានរួមជាមួយនឹងអាការៈច្រាលអាស៊ីតក្រពះផងដែរនោះ វាអាចជារោគសញ្ញាមួយនៃជំងឺច្រាលទឹកក្រពះ ( gastroesophageal reflux disease)។

    ៦. រមាស់ស្បែក ៖ ស្បែកប្រែជារមាស់ គឺអាចជារោគសញ្ញាមួយនៃជំងឺទឹកនោមផ្អែម ប្រសិនបើការរមាស់ទាំងនោះមិនមែនបណ្ដាលមកពីមូលហេតុច្បាស់លាស់ណាមួយដូចជា សត្វល្អិតខាំ ឬការប្រតិកម្មអាឡែកស៊ីដោយសារការប្រើប្រាស់ឡេលាបខ្លួន ឬក៏ព្រោះការស្លៀកពាក់សំលៀកបំពាក់ដែលធ្វើឡើងពីសាច់ក្រណាត់គុណភាពទាប។

    ៧. ភាពប្រែប្រួលនៃក្រចក ៖ ប្រសិនបើអ្នកសម្គាល់ឃើញថា ក្រចករបស់អ្នកផ្លាស់ប្ដូរទ្រង់ទ្រាយ ហើយប្រែជាមានសភាពក្រាស់ និងធំ នោះវាអាចជារោគសញ្ញាមួយចង្អុលបង្ហាញពីបញ្ហាផ្សេងៗទាក់ទងនឹងបេះដូង។ ប៉ុន្តែអ្នកគួរចងចាំថា ភាពប្រែប្រួលខុសប្រក្រតីនៃក្រចកមិនមែនជាជំងឺមួយដោយខ្លួនវាតែម្ដងនោះទេ វាគ្រាន់តែជារោគសញ្ញានៃដំណើរការជំងឺណាមួយនៅក្នុងខ្លួនរបស់អ្នកដែលអាចបណ្តាលមកពីជម្ងឺផ្សេងៗជាច្រើន ដូច្នេះការជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ គឹពិតជាសំខាន់ណាស់។

    ៨. មានអារម្មណ៍ត្រជាក់ បើទោះជាស្ថិតក្នុងពេលរដូវក្ដៅ ៖ អ្នកគួរតែទៅធ្វើតេស្តពិនិត្យស្ថានភាពនៃក្រពេញទីរ៉ូអ៊ីតរបស់អ្នក។ រាងកាយរបស់អ្នកប្រហែលជាជួបប្រទះនូវកង្វះនៃជាតិអ៊ីយ៉ូតដែលអាចបង្កទៅជាជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត (hypothyroidism)៕

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay