ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងឡើងតុលាការកំពូលអាមេរិក ដោយបានអះអាងថាមានការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី

    BY autoadmin November 4, 2020
    លោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងឡើងតុលាការកំពូលអាមេរិក ដោយបានអះអាងថាមានការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី

    ស្របពេលដែលលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងមានភាពប្រកៀកប្រកិតគ្នា ថ្មីៗនេះលោក ដូណាល់ ត្រាំ បានប្រកាសដំណឹងយ៉ាងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកបានប្តេជ្ញាចិត្តថានឹងប្ដឹងទៅតុលាការកំពូលអាមេរិក ជុំវិញការចោទប្រកាន់របស់លោកអំពីការលួចបន្លំសន្លឹកឆ្នោត។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា៖«យើងនឹងទៅតុលាការកំពូលអាមេរិក។ យើងចង់ឱ្យការបោះឆ្នោតទាំងអស់បញ្ឈប់។ យើងមិនចង់ឱ្យពួកគេរកសន្លឹកឆ្នោតណាមួយនៅម៉ោង ៤ព្រឹក ហើយបន្ថែមវាទៅក្នុងបញ្ជីទេ»។

    យ៉ាងណាក៏លោក ដូណាល់ ត្រាំ មិនបានផ្តល់ការពន្យល់បន្ថែមអំពីចេតនារបស់លោកទេ ប៉ុន្តែបានអះអាងថាលោកបានឈ្នះ និងចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត ដោយមិនផ្តល់ភស្តុតាងណាមួយឡើយ។ ចំណែកខាងលោក ចូ បាយដិន ឯណោះវិញក៏កំពុងមានជំនឿចិត្តយ៉ាងខ្លាំង ស្របពេលដែលគាត់កំពុងមានសំឡេងនាំមុខលោក ដូណាល់ ត្រាំ ជាមួយនឹងសំឡេង ២២៥ ទល់នឹង ២១៣ (ទិន្នន័យខ្លះ ២២០ ទល់ ២១៣) ។ ដូច្នេះទោះបីជាមានការអះអាងទាំងនេះក៏ដោយ ក៏គេនៅមិនទាន់ច្បាស់ថាអ្នកណានឹងឡើងធ្វើជាប្រធានាធិបតីបន្ទាប់នោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: