ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឲ្យអាណិតណាស់! ទារកវ័យទើបនឹង ២ ខែ ម្នាក់ ត្រូវម្ដាយបង្កើតយកមកបោះចោលនៅទីបញ្ចុះសព ប៉ុន្តែសំណាងល្អមិនស្លាប់ ដោយ…

    BY Khmernote Media June 18, 2018
    គួរឲ្យអាណិតណាស់! ទារកវ័យទើបនឹង ២ ខែ ម្នាក់ ត្រូវម្ដាយបង្កើតយកមកបោះចោលនៅទីបញ្ចុះសព ប៉ុន្តែសំណាងល្អមិនស្លាប់ ដោយ…

    ហ្វីលីពីន ៖ វាជាហេតុការណ៍គួរតក់ស្លុតមួយដែលបានកើតឡើងក្នុងខេត្ត Quezon ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៨ ខែ ឧសភា ដោយក្មេងប្រុសវ័យទើបនឹង ២ ខែម្នាក់ត្រូវបានម្ដាយបង្កើតយកមកបោះចោលនៅចន្លោះផ្នូរពីរនៃទីកន្លែងបញ្ចុះសពមួយកន្លែង។ ទារកកំសត់ត្រូវបានប្រជាជនដែលមានការព្រួយបារម្ភប្រញាប់ចូលទៅជួយទាន់ពេល បន្ទាប់ពីពួកគេលឺសម្លេងក្មេងតូចស្រែកយំ។ ក្រោយពីធ្វើការពិនិត្យរួច វេជ្ជបណ្ឌិតបានឲ្យដឹងថា ក្មេងតូចត្រូវបានទុកចោលនៅកន្លែងបញ្ចុះសពនោះអស់រយៈពេលជាច្រើនម៉ោងហើយ។

    បច្ចុប្បន្នអាជ្ញាធរមូលដ្ឋានកំពុងធ្វើការជួយមើលថែរក្សាក្មេងប្រុសតូចនេះដែលមានឈ្មោះថា Louis។ ទោះជាយ៉ាងណា មិនយូរប៉ុន្មានស្ត្រីឈ្មោះ Gloria Perez ដែលត្រូវជាជីដូនរបស់ក្មេង ក៏បានបង្ហាញខ្លួន និងប្រាប់ឲ្យដឹងពីអត្តសញ្ញាណកូនស្រីបង្កើតរបស់គាត់ឈ្មោះ Lara Sentillas ថាជាម្ដាយរបស់ក្មេង។ក្រោយមកមន្ត្រីប៉ូលីសក៏ធ្វើការចាប់ឃាត់ខ្លួននារីជាម្ដាយ ហើយរៀបចំពាក្យបណ្ដឹងប្រឆាំងចោទប្រកាន់ស្ត្រីរូបនេះពីបទព្រហ្មទណ្ឌពាក់ព័ន្ធនឹង “ការបោះបង់ចោលកូនរបស់ខ្លួន”។

    របាយការណ៍របស់ប៉ូលីសពាក់ព័ន្ធនឹងហេតុការណ៍បង្ហាញឲ្យដឹងថា ក្មេងតូចត្រូវបានគេលឺស្រែកយំនៅកំឡុងម៉ោងប្រហែលជា ៩ ព្រឹក។ យោងតាមសម្ដីអ្នកស្រុកម្នាក់ឈ្មោះ Angel Castillo បានឲ្យដឹងថា នៅទីបញ្ចុះសព គឺសម្បូរទៅដោយឆ្កែអនាថា និងសត្វកកេរ ជាច្រើននៅកំឡុងពេលយប់។ ដូច្នេះក្មេងតូចពិតជាសំណាងណាស់ដែលមានអ្នកបានស្ដាប់លឺក្មេងតូចយំ ហើយចូលទៅជួយយកចេញពីទីនោះទាន់នៅខណៈពេលព្រឹក៕

    វីដេអូ ៖

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay