ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ បានប្ដឹងការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋសំខាន់ៗចំនួន ៣ ដែលលោក ចូ បាយដិន កំពុងតែនាំមុខថា មានភាពមិនប្រក្រតី

    BY autoadmin November 5, 2020
    ក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ បានប្ដឹងការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋសំខាន់ៗចំនួន ៣ ដែលលោក ចូ បាយដិន កំពុងតែនាំមុខថា មានភាពមិនប្រក្រតី

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press បានឱ្យដឹងថា ក្រុមយុទ្ធនាការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងនៅថ្ងៃពុធនេះ សម្រាប់ការបោះឆ្នោតនៅរដ្ឋផេនស៊ីលវេនៀ មីឈីហ្គែន និងរដ្ឋចចចៀ ដោយសារថារដ្ឋសំខាន់ៗទាំងនេះកំពុងត្រូវបានបក្សប្រជាធិបតេយ្យនាំមុខ។ រដ្ឋទាំង ៣ គឺជារដ្ឋមួយចំនួនក្នុងចំណោមរដ្ឋសំខាន់ៗដែលបក្សទាំង ២ ត្រូវការសំឡេងពីទីនោះដើម្បីឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បាយដិន។

    ជម្រាបដែរថាដើម្បីបានក្លាយជាប្រធានាធិបតីអាមេរិកថ្មី ម្នាក់ក្នុងចំណោមអ្នកទាំង ២ ត្រូវការ ២៧០ សំឡេងពីទូទាំងរដ្ឋនៅសហរដ្ឋអាមេរិក ខណៈដែលពេលនេះលោក ចូ បាយដិន កំពុងនាំមុខជាមួយលទ្ធផល ២៦៤ ទល់នឹង ២១៤ សំឡេង។ លទ្ធផលនេះបានធ្វើឱ្យមានការមិនសប្បាយចិត្តពីបក្សសាធារណរដ្ឋ ហើយក្រុមយុទ្ធនាការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងចំពោះលទ្ធផលនេះ។

    យុទ្ធនាការនេះបាននិយាយថា បណ្ដឹងនេះរួមជាមួយបញ្ហាប្រឈមផ្នែកច្បាប់របស់គណបក្សសាធារណរដ្ឋ ដែលមានស្រាប់នៅក្នុងរដ្ឋផេនស៊ីលវេនៀ និងណេវ៉ាដា ដោយទាមទារឱ្យមានការចូលមើលកាន់តែលម្អិត សម្រាប់អ្នកឃ្លាំមើលទៅទីតាំងដែលសន្លឹកឆ្នោតកំពុងដំណើរការនិងរាប់ និងការព្រួយបារម្ភពីការបាត់សន្លឹកឆ្នោត។ ពួកគេក៏នឹងស្នើសុំឱ្យមានការរាប់ឡើងវិញនៅរដ្ឋ Wisconsin ហើយបានលើកឡើងពីភាពមិនប្រក្រតីនៅក្នុងតំបន់ជាច្រើននៃរដ្ឋ Wisconsin ដោយចោទថាមិនផ្តល់ព័ត៌មានជាក់លាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Associated Press

    Share This Post: