ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការស្ទង់មតិមួយបង្ហាញថា ពលរដ្ឋអូស្រ្តាលីរាប់លាននាក់ បានប្តេជ្ញាចិត្តទិញទូរស័ព្ទ iPhone 12 ឲ្យបាន បើទោះជាទិញហើយត្រូវមានវិបត្តិរឿងលុយចាយវាយក៏ដោយ

    BY autoadmin November 7, 2020
    ការស្ទង់មតិមួយបង្ហាញថា ពលរដ្ឋអូស្រ្តាលីរាប់លាននាក់ បានប្តេជ្ញាចិត្តទិញទូរស័ព្ទ iPhone 12 ឲ្យបាន បើទោះជាទិញហើយត្រូវមានវិបត្តិរឿងលុយចាយវាយក៏ដោយ

    អូស្រ្តាលី៖ ការស្ទង់មតិមួយបានរកឃើញថា មានប្រជាពលរដ្ឋអូស្រ្តាលីរាប់លាននាក់ បានប្តេជ្ញាចិត្តថានឹងទិញទូរស័ព្ទ iPhone 12 យកមកប្រើប្រាស់ បើទោះជាការទិញទូរស័ព្ទនេះធ្វើឲ្យពួកគេមានបញ្ហារឿងលុយកាក់សម្រាប់ចាយវាយប្រចាំថ្ងៃក៏ដោយ។ ការស្ទង់មតិមួយនេះត្រូវបានធ្វើឡើងដោយគេហទំព័រ  WhistleOut ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលីផ្ទាល់តែម្តង។ របាយការណ៍របស់គេហទំព័របានបង្ហាញថា ១​ ភាគ ៣ ឬស្នើនឹង ៣៨% នៃពលរដ្ឋដែលបានចូលរួមការស្ទង់មតិ មានគម្រោងទិញទូរស័ព្ទ iPhone 12 យកទៅប្រើប្រាស់នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។

    ការស្ទង់មតិបានបង្ហាញទិន្នន័យយ៉ាងលម្អិតថា ក្នុងចំណោមពលរដ្ឋដែលគ្រោងនឹងទិញទូរស័ព្ទ iPhone 12 យកមកប្រើទាំងអស់នោះ មាន ៤៩% គ្រោងនឹងទិញទូរស័ព្ទ iPhone 12 ក្នុងតម្លៃ ២ ០០០ ដុល្លារអាមេរិក និងទិញឲ្យបាននៅក្នុងឆ្នាំ ២០២០ ហើយក្នុងចំណោមក្រុមពលរដ្ឋទាំងនេះទៀតសោធ មានចំនួន ៦៤% គឺជាយុវជនក្មេងៗ។

    ជាមួយគ្នានេះដែរមានពលរដ្ឋជិតពាក់កណ្តាល ក្នុងចំណោមពលរដ្ឋដែលគ្រោងនឹងទិញទូរស័ព្ទ iPhone 12 គឺគ្រោងនឹងទិញទូរស័ព្ទដែលមានតម្លៃចន្លោះពី ១ ៨៤៩-២ ៣៦៩ ដុល្លារអាមេរិក ដោយមិនខ្វល់ថា ពួកគេនឹងត្រូវអស់លុយចាយនៅក្នុងពិធីបុណ្យណូអ៊ែលនៅចុងឆ្នាំនេះទេ។

    ការស្ទង់មតិក៏បានបង្ហាញផងដែរថា ៦២% នៃក្រុមពលរដ្ឋដែលគ្រោងនឹងទិញទូរស័ព្ទ iPhone 12 ទាំងអស់នោះ នឹងទិញទូរស័ព្ទដោយឲ្យលុយគ្រប់ចំនួន និងក្រៅពីនោះបានជ្រើសរើសយកការបង់រំលស់។ ក្រៅពីបានរកឃើញចំនួនពលរដ្ឋដែលគ្រោងនឹងទិញទូរស័ព្ទ iPhone 12 របាយការណ៍ដដែលនេះក៏បានរកឃើញទៀតថា មានពលរដ្ឋអូស្រ្តាលី ៥៥% គ្មានគម្រោងប្តូរទូរស័ព្ទថ្មីឡើយ ពោលគឺនៅបន្តប្រើប្រាស់ទូរស័ព្ទចាស់ដដែល បើទោះជាមានទូរស័ព្ទចេញថ្មីជាច្រើនម៉ូតក៏ដោយ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ 7news

    Share This Post: