ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ៤នាក់ បានស្លាប់ នៅក្នុងបាញ់ប្រហារមួយនៅរដ្ឋ Nevada

    BY autoadmin November 5, 2020
    យ៉ាងហោចណាស់មានមនុស្ស ៤នាក់ បានស្លាប់ នៅក្នុងបាញ់ប្រហារមួយនៅរដ្ឋ Nevada

    យ៉ាងហោចណាស់មានមនុស្សបួននាក់បានស្លាប់ រួមទាំងជនសង្ស័យដែលត្រូវបានបាញ់សម្លាប់ដោយប៉ូលីស បន្ទាប់ពីការបាញ់ប្រហារកាលពីថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា (ម៉ោងអាមេរិក) នៅក្នុងទីក្រុង Henderson នៃរដ្ឋ Nevada ។ ប៉ូលីស Henderson លោក Jason Kuzik បាននិយាយថា មានមនុស្សនៅឯអគារផ្ទះល្វែង Henderson បានទូរស័ព្ទហៅប៉ូលីសនៅម៉ោងប្រហែល ១១ ព្រឹក ដើម្បីរាយការណ៍អំពីបាញ់បោះ និងអ្នករងរបួសនៅឯច្រកទ្វារចូល។

    លោក Kuzik បាននិយាយថា ពេលប៉ូលីសបានទៅដល់ឃើញមនុស្ស ២នាក់ មានរបួសដោយគ្រាប់កាំភ្លើង និងជនសង្ស័យម្នាក់ដែលនៅក្នុងរថយន្តចតចោលក្បែរនោះ។ លោក Kuzik បាននិយាយថា មន្ត្រីបានប៉ុនប៉ងនិយាយជាមួយជនសង្ស័យនោះ ប៉ុន្តែទីបំផុតបានកើតជាការបាញ់បោះ ដែលបណ្ដាលឱ្យជនសង្ស័យស្លាប់។ លោកមិនបានបញ្ជាក់ពីមូលហេតុដែលមន្រ្តីនិយាយថា មនុស្សម្នាក់នោះជាជនសង្ស័យនោះឡើយ។

    នៅទីបំផុតប៉ូលីសបានរកឃើញថា មានមនុស្សទាំងអស់ ៤នាក់ ដែលបានស្លាប់ និង ម្នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈស្ថានភាពអ្នករងរបួសនៅមិនទាន់មានភាពលម្អិតឡើយ។ ប៉ូលីសក៏មិនបានបង្ហាញឈ្មោះ និងអាយុរបស់អ្នកដែលស្លាប់ ឬបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនោះទេ ឬក៏ព័ត៌មានណាមួយដែលធ្វើឱ្យមានបាញ់បោះដែរ ហើយឥឡូវនេះឧប្បត្តិហេតុ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: