ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បាននិយាយថា គាត់នឹងឈ្នះឆ្នោតយ៉ាងងាយ ប្រសិនបើជាការបោះឆ្នោតស្របច្បាប់

    BY autoadmin November 6, 2020
    លោក ដូណាល់ ត្រាំ បាននិយាយថា គាត់នឹងឈ្នះឆ្នោតយ៉ាងងាយ ប្រសិនបើជាការបោះឆ្នោតស្របច្បាប់

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា បាននិយាយទាំងគ្មានភស្តុតាងថា ប្រសិនបើសន្លឹកឆ្នោតត្រឹមត្រូវ «ស្របច្បាប់» ត្រូវបានគេរាប់បញ្ចូល លោកនឹងឈ្នះការបោះឆ្នោតប្រធានាធិបតីយ៉ាងងាយ។ នៅក្នុងការបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍លោក ដូណាល់ ត្រាំ បាននិយាយថា៖«ប្រសិនបើអ្នករាប់សន្លឹកឆ្នោតពិតខ្ញុំនឹងឈ្នះដោយងាយ។ ប្រសិនបើអ្នករាប់សន្លឹកឆ្នោតខុសច្បាប់ ពួកគេអាចព្យាយាមលួចការបោះឆ្នោតពីយើង ពីអ្នកដែលមកបោះឆ្នោតយឺត»។

    លោកបាននិយាយថា៖ «យើងកំពុងតាមមើលពួកគេយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែសម្លេងឆ្នោតជាច្រើនបានមកយឺត»។ គាត់ក៏បាននិយាយផងដែរថា គាត់បានឈ្នះរដ្ឋសំខាន់ៗជាច្រើនរួចទៅហើយ ដោយរាប់បញ្ចូលទាំងជ័យជំនះដ៏ធំធេងផងដែរ នៅក្នុងរដ្ឋ Florida រដ្ឋ Iowa រដ្ឋ Indiana និងរដ្ឋ Ohio ។ នៅឯសន្និសីទកាសែតសេតវិមានលោក ដូណាល់ ត្រាំ បាននិយាយថា៖«យើងបានឈ្នះរដ្ឋទាំងនេះ និងជ័យជំនះជាច្រើនទៀត ទោះបីជាមានការជ្រៀតជ្រែកក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រដោយលុយធំ ប្រព័ន្ធផ្សព្វផ្សាយនិងបច្ចេកវិទ្យាធំក៏ដោយ»។

    លោក ដូណាល់ ត្រាំ បានបន្ថែមទៀតថា ក្រុមរបស់លោកបានចាប់ផ្តើមបង្កើត «ការចោទប្រកាន់យ៉ាងច្រើន» ដើម្បីប្រឆាំងនឹងអ្វីដែលលោកហៅថា «អំពើពុករលួយ» របស់គណបក្សប្រជាធិបតេយ្យ ខណៈដែលទាំងការចោទប្រកាន់ទាំងអស់របស់ក្រុមលោក ត្រាំ គឺគ្មានភស្តុតាងបញ្ជាក់ច្បាស់លាស់នោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: