អន្តរជាតិ
រូបសំណាកព្រះពុទ្ធដ៏មហិមាកំពស់ស្មើអគារ២០ជាន់ នៅកណ្តាលទីក្រុងបាងកក នឹងលេចចេញជារូបរាងពេញលេញនៅឆ្នាំក្រោយនេះ
BY autoadmin
November 6, 2020
ថៃ៖ រូបសំណាកព្រះពុទ្ធដ៏មហិមានៅទីក្រុងបាងកកប្រទេសថៃ បានលេចចេញជារូបរាងជាបណ្ដើរៗ ខណៈការសាងសងក៏កំពុងបានចាប់ផ្ដើមឡើងវិញ។ បើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយផេក Foodie Bangkok បានឱ្យដឹងថា រូបសំណាកព្រះពុទ្ធ Dhammakaya Thep Mongkol ដែលមានកម្ពស់ស្មើនឹងអគារ ២០ជាន់ យ៉ាងធំសម្បើមមួយនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុននេះហើយ។

គួរឱ្យដឹងដែរថារូបសំណាកព្រះពុទ្ធ Dhammakaya Thep Mongkol ត្រូវបានសាងសង់សម្រាប់វត្ត Paknam Phasi Charoen ក្នុងទីក្រុងបាងកក នៃប្រទេសថៃ។ រូបសំណាកនេះគឺមានកម្ពស់សរុប ៦៩ម៉ែត្រ ជាមួយនឹងព្រះផ្នែន ៤០ម៉ែត្រ។ បើយោងតាមការបង្ហោះផ្សេងទៀតបាននិយាយថា រូបសំណាកនេះនឹងត្រូវសាងសង់រួចរាល់នៅខែមករា ឆ្នាំ២០២១។ រចនាសម្ពន្ធ័ដ៏ធំសម្បើមនេះត្រូវបានធ្វើឡើងពីស្ពាន់ និងចំណាយថវិកាប្រមាណ ១០០ លានបាត (៣.២លានដុល្លារអាមេរិក) ដើម្បីសាងសង់៕



អត្ថបទ៖ លីដា