ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជន​បន្សាបថ្នាំ​នៅ​មណ្ឌល​កែប្រែ​២០​នាក់​ រត់គេច​ខ្លួន​ពេលបាយ​ថ្ងៃត្រង់

    BY Khmernote Media June 19, 2018
    ជន​បន្សាបថ្នាំ​នៅ​មណ្ឌល​កែប្រែ​២០​នាក់​ រត់គេច​ខ្លួន​ពេលបាយ​ថ្ងៃត្រង់

    បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ច័ន្ទ​ ៦​កើត​ ខែ​បឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​និង​៤០​នាទី​ នៅ​មណ្ឌល​ពិភព​ នៃ​ក្តី​សង្ឃឹម​ភូមិ​ដំណាក់​ដង្កោ​ ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​ ប​វេ​ល​ មាន​ករណី​អ្នក​បន្សាប​គ្រឿងញៀន​ បាន​សំរុក​រត់​ ចេញ​តាម​ទ្វារ​ដោយ​ទំ​លុះ​ស័ង្កសី​។​

    ករណី​នេះ​ កើតឡើង​នៅ​ពេល​ដែល​សមត្ថកិច្ច​អោយ​ជន​ បន្សាបថ្នាំ​ទាំងអស់​ទៅ​ហូប​បាយ​ ក្នុង​នោះ​មាន​អ្នក​រត់​ចំនួន​ ២០​នាក់​។​ ​បច្ចុប្បន្ន​ កំលាំង​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ត​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​ បាន​តាម​រក​ចាប់​មក​វិញ​បាន​ចំនួន​៨​នាក់​ នៅ​សល់​ចំនួន​ ១២​នាក់​ទៀត​។​ សមត្ថកិច្ច​បាន​ផ្តល់​ដំណឹង​ដល់​អាណាព្យាបាល​ និង​សមត្ថ​ កិច្ច​នៅ​តាម​បណ្តា​ក្រុង​.​ស្រុក​ជួយ​ស្វែងរក​ចាប់ខ្លួន​មក​វិញ​ ៕​

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay