ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សកម្មជនការពារបរិស្ថាន Greta Thunberg បានចំអកលោក ដូណាល់ ត្រាំ បន្ទាប់ពីគាត់ទាមទារឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត

    BY autoadmin November 6, 2020
    សកម្មជនការពារបរិស្ថាន Greta Thunberg បានចំអកលោក ដូណាល់ ត្រាំ បន្ទាប់ពីគាត់ទាមទារឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត

    សកម្មជនការពារបរិស្ថាន Greta Thunberg បាននិយាយចំអកទៅលោក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលលោកប្រធានាធិបតី កំពុងតែក្រពុលមុខនៅមិនសុខក្នុងខ្លួន ព្រោះតែលោក ចូ បាយដិន ដែលជាគូប្រជែងកំពុងមានសំឡេងនាំមុខ។ នៅក្នុងបណ្ដាញសង្គម Twitter លោក ដូណាល់ ត្រាំ បានសរសេរថា៖«បញ្ឈប់ការរាប់សន្លឹកឆ្នោត» ដោយសារតែលោកគិតថាមានការក្លែងបន្លំនៅក្នុងការបោះឆ្នោតនេះ។ ចំណែកឯសកម្មជនវ័យ ១៧ឆ្នាំ Greta Thunberg ក៏បានប្រាប់ទៅលោកវិញថាឱ្យត្រជាក់ចិត្តខ្លះទៅ។

    សកម្មជនបរិស្ថាន Greta Thunberg បានសរសេរថា៖«វាគួរឱ្យអស់សំណើចណាស់។ លោក ដូណាល់ ត្រូវចេះរៀនគ្រប់គ្រងកំហឹងរបស់គាត់ បន្ទាប់មកទៅមើលខ្សែភាពយន្តបែបចាស់ៗជាមួយមិត្តណាម្នាក់! ស្ងប់ចិត្តទៅដូណាល់ ស្ងប់ចិត្តទៅ!»

    ការពិតទៅសាររបស់ Greta Thunberg គឺធ្វើត្រាប់តាមអ្វីដែលលោក ដូណាល់ ត្រាំ ធ្លាប់សរសេរឱ្យនាងផ្ទាល់តែម្ដង ដោយសារកាលពីថ្ងៃទី១២ ខែធ្នូ ចុងឆ្នាំ២០១៩ គឺលោកប្រធានាធិបតីបានចំអកឱ្យនាងបែបនោះ នៅពេលដែលនាងបានក្លាយជាបុគ្គលប្រចាំឆ្នាំរបស់ Time Magazine ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: