ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកចិត្តឪពុក! ជិះម៉ូតូដោតទង់រូបកូនប្រុស ធ្វើដំណើររាប់សែនគីឡូដី ចំណាយពេលជាង២០ឆ្នាំ ដើរស្វែងរកកូនប្រុសសំណព្វចិត្ត

    BY Khmernote Media June 19, 2018
    ទឹកចិត្តឪពុក! ជិះម៉ូតូដោតទង់រូបកូនប្រុស ធ្វើដំណើររាប់សែនគីឡូដី ចំណាយពេលជាង២០ឆ្នាំ ដើរស្វែងរកកូនប្រុសសំណព្វចិត្ត

    ចិន៖ ខណៈថ្ងៃបុណ្យទើបតែបញ្ចប់ រឿងរ៉ាវរបស់បុរសម្នាក់ឈ្មោះ Guo Gangtang រស់នៅខេត្ត Shandong ប្រទេសចិន បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំង ក្រោយបុរសរូបនេះចំណាយពេលជាង២ទសវត្សរ៍ដើរស្វែងរកកូនប្រុស។

    បុរសរូបនោះបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៧ លោកបានចេញពីផ្ទះព្រឹកព្រលឹមទៅធ្វើការដូចសព្វដង ហើយកូនប្រុសរបស់លោកអាយុ២ឆ្នាំឈ្មោះ Guo Zhen នៅលេងខាងក្រៅ ដោយប្រពន្ធរបស់លោកចំអិនអាហារនៅខាងក្នុង។ នៅថ្ងៃនោះ មានព័ត៌មានរាយការណ៍ថា មានស្ត្រីប្លែកមុខម្នាក់បានយកកន្សែងគ្របមុខក្មេងប្រុសម្នាក់ ហើយយកទៅបាត់។ នៅពេលនេះលោក Guo បានមកដល់ផ្ទះ ហើយក៏បាត់កូនប្រុសរកមិនឃើញតែម្តង។

    អ្នកភូមិនៅទីនោះនាំគ្នាជួយស្វែងរកកូនប្រុសរបស់លោក Guo ដែរ ប៉ុន្តែរកមិនឃើញឡើយ។ ចាប់តាំងពីពេលនោះមក លោក Guo ចាប់ផ្តើមដាក់បិទរូបថតស្វែងរកកូនប្រុស និងប្តឹងឲ្យសមត្ថកិច្ច សាច់ញាត់ មិត្តភក្តិ ក្រុមស្មគ្រ័ចិត្តនៅទូទាំងប្រទេសចិន ឲ្យជួយរកតែម្តង។ ចំណែកឯលោកវិញ ជិះម៉ូតូដោតទង់រូបកូនប្រុសទៅគ្រប់ទីកន្លែង មិនថាឆ្ងាយប៉ុណ្ណាឡើយ ឲ្យតែលឺដំណឹងរាយការណ៍ណាមួយថា ឃើញក្មេងមានភិនភាគស្រដៀងកូនរបស់គាត់។

    អំឡុងពេល២១ឆ្នាំមកនេះ លោក Guo បានធ្វើដំណើរទៅ២៩ខែ-ក្រុងហើយ បើគិតជាគីឡូដីវិញមានរយៈចម្ងាយជាង៤០ម៉ឺនគីឡូម៉ែត្រ ដោយពេលខ្លះធ្វើដំណើរទាំងហេវហត់ គ្មានទីជំរកដើរដេកតាមក្រោមស្ពាន វត្តអារ៉ាមផងដែរ។ លោកនិយាយថា លោកធ្វើបែបនេះ ដោយសារតែលោកមានអារម្មណ៍ខុសឆ្គងនឹងកូនប្រុស ដែលមិនបានមើលថែកូនបានល្អ៕

    អត្ថបទ៖ ឌី
    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay