មិនធម្មតា! Lozano ជួយមុិកស៊ីកូយកឈ្នះអាឡឺម៉ង់ភ្លាម Barcelona ចាប់អារម្មណ៍ភ្លាម
- June 19, 2018
យោងតាមការចុះផ្សាយរបស់សារពត៌មាន ESPN បានអោយដឹងថា៖ ក្លឹបអ្នកមានបុណ្យ Barcelona កំពុងតាមដានទំរង់លេងរបស់ខ្សែបម្រើស្លាប Lozano បន្ទាប់ពីខ្សែបម្រើស្លាបរូបនេះជួយអោយក្រុមជម្រើសជាតិមុិកស៊ីកូយកឈ្នះក្រុមជម្រើសជាតិអាឡឺម៉ង់ដោយលទ្ធផល 1-0។

ខ្សែបម្រើឆ្នើមរបស់ក្លឹប PSV រូបនេះក្លាយជាវីរៈបុរសរបស់ក្រុមជម្រើសមុិកស៊ីកូ បន្ទាប់ពីរូបគេសុតបញ្ចូលទីគ្រាប់បាល់ដ៏អស្ចារ្យមកលើក្រុមជម្រើសជាតិអាឡឺម៉ង់ហើយជួយអោយមុិកស៊ីកូយកឈ្នះអាឡឺម៉ង់ដោយលទ្ធផល 1-0 កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។ នៅក្នុងលីគកំពូលរបស់ប្រទេសហូឡង់ ខ្សែបម្រើរបស់ក្លឹប PSV រូបនេះក៏ជាអ្នកសុតបញ្ចូលទីច្រើនជាងគេដែរនៅក្លឹប PSV ហើយក៏ជាបេក្ខភាពដណ្ដើមស្បែកជើងមាសក្នុងលីគកំពូល Eredivisie ផងដែរ។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ ខ្សែបម្រើរូបនេះបានបង្ហើបថារូបគេនឹងចាកចេញពីលីគកំពូល Eredivisie នៅក្នុងរដូវក្ដៅនេះ ខណៈដែលពេលនេះកំពុងមានក្លឹបធំៗជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិមុិកស៊ីកូនេះ។
ពេលនេះក្លឹបអ្នកមានបុណ្យ Barcelona កំពុងបន្ដតាមដានទំរង់លេងរបស់ Lozano នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងប្រទេសរុស្សីបន្ដទៀត ខណៈដែលពេលនេះ Barcelona កំពុងចាប់អារម្មណ៍ត្រៀមផ្ទេរខ្សែបម្រើរូបនេះមកកាន់ទឹកដីអេស្ប៉ាញនៅក្នុងរដូវក្ដៅនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






