ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បាននិយាយថា លោក ចូ បាយដិន មិនគួរហៅខ្លួនឯងថាជា «ប្រធានាធិបតីថ្មី» នោះទេ ព្រោះលោកក៏អាចនិយាយបែបនោះបានដែរ

    BY autoadmin November 7, 2020
    លោក ដូណាល់ ត្រាំ បាននិយាយថា លោក ចូ បាយដិន មិនគួរហៅខ្លួនឯងថាជា «ប្រធានាធិបតីថ្មី» នោះទេ ព្រោះលោកក៏អាចនិយាយបែបនោះបានដែរ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា (ម៉ោងអាមេរិក) បានប្រាប់គូប្រជែងរបស់លោក គឺលោក ចូ បាយដិន ថា «កុំទាន់ចេះតែគិត» ថាខ្លួនអាចត្រឡប់ទៅកាន់សេតវិមានក្នុងនាមជាប្រធានាធិបតីថ្មី ទាំងដែលការពិតគឺលោក ចូ បាយដិន បានវ៉ាដាច់សំឡេងគាត់យ៉ាងច្រើនក៏ដោយ។

    លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖«លោក ចូ បាយដិន មិនគួរអះអាងថា ការិយាល័យប្រធានាធិបតីជារបស់ខ្លួនដោយមិនត្រឹមត្រូវនោះទេ។ ខ្ញុំក៏អាចនិយាយបែបនោះបានដែរ។ នីតិវិធីច្បាប់កំពុងតែចាប់ផ្តើមហើយ!»

    ជាក់ស្ដែងលោក ដូណាល់ ត្រាំ ផ្ទាល់ក៏ធ្លាប់បានអះអាងម្តងហើយម្តងទៀតថា លោកបានឈ្នះការបោះឆ្នោតនៅថ្ងៃអង្គារនេះ បើទោះបីជាចំនួនរាប់សន្លឹកឆ្នោតចង្អុលបង្ហាញយ៉ាងច្បាស់ថា លោកបានក្លាយជាប្រធានាធិបតីត្រឹមមួយអាណត្តិក៏ដោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: