ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាហាវណាស់! ទាស់ពាក្យសម្ដីគ្នាបន្តិចសោះ បុរសម្នាក់ដកកាំភ្លើងបាញ់សម្លាប់ប្រពន្ធ និងឪពុកក្មេកនៅក្នុងមន្ទីរពេទ្យតែម្ដង (មានវីដេអូ)

    BY Khmernote Media June 19, 2018
    សាហាវណាស់! ទាស់ពាក្យសម្ដីគ្នាបន្តិចសោះ បុរសម្នាក់ដកកាំភ្លើងបាញ់សម្លាប់ប្រពន្ធ និងឪពុកក្មេកនៅក្នុងមន្ទីរពេទ្យតែម្ដង (មានវីដេអូ)

    ថៃ ៖ វាជាហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ ដោយបុរសម្នាក់បានដកកាំភ្លើងបាញ់សម្លាប់ប្រពន្ធ និងឪពុកក្មេកនៅចំពោះមុខកូនរបស់ខ្លួនដែលទើបនឹងមានវ័យ៦សប្តាហ៍នៅកន្លែងរងចាំរបស់មន្ទីរពេទ្យមួយកន្លែង ហើយបន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលស្ត្រីជាប្រពន្ធដែលមានឈ្មោះ Thanyamas Thanamsri វ័យ២៦ឆ្នាំ បានមករងចាំជួបពិនិត្យសុខភាពជាមួយគ្រូពេទ្យនៅរសៀលថ្ងៃសុក្រចំពោះបញ្ហាមួយចំនួនក្រោយពីសម្រាលកូនរួចដោយមានបុរសជាប្ដីឈ្មោះ Chaiyaporn វ័យ ៣១ឆ្នាំ និងឪពុករបស់នាងឈ្មោះ Samphan Thanamsri វ័យ ៦០ មកជាមួយ។

    ខណៈពេលកំពុងរងចាំបុរសជាប្ដី និងឪពុករបស់នាងចាប់ផ្ដើមទាស់សម្ដីឈ្លោះប្រកែកគ្នា ក្រោយពីឪពុករិះគន់បុរសជាកូនប្រសាររឿងគ្មានការងារធ្វើ ហើយក៏បាននិយាយប្រាប់កូនស្រីថា គួរតែចាកចេញពីប្ដីទៅ។ រំពេចនោះ Chaiyaporn ក៏ស្រាប់តែខឹងសម្បារយ៉ាងខ្លាំងរហូតដល់ថ្នាក់ទាញកាំភ្លើងខ្លីមួយដើមចេញកាបូបធ្វើការបាញ់ប្រហារទៅលើឪពុកក្មេកផ្ទួនគ្នាចំនួន ២ ដងចំក្បាល នៅមុនពេលបាញ់ប្រពន្ធរបស់ខ្លួនជាច្រើនគ្រាប់ចំទ្រូង ដៃ និងខ្នង។

    បន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយភ្លាមតែម្ដង។ ជាសំណាងល្អដែលជននេះមិនបានបាញ់សម្លាប់កូនខ្លួនឯង។ បើទោះជាគេចផុតពីការស្លាប់ ប៉ុន្តែបន្ទាប់ពីកើតហេតុក្មេងប្រុសតូចទើបនឹងកើតមិនបានប៉ុន្មានខែផងនេះត្រូវក្លាយទៅជាក្មេងកំព្រាម្នាក់។ គួរបញ្ចាក់ផងដែរថា ហេតុការណ៍ស្មានមិនដល់នេះបានកើតឡើងនៅឯមន្ទីរពេទ្យ Nakhon Pathom ក្នុងប្រទេសថៃ កំឡុងម៉ោងប្រហែលជា ១ និង ៣០ នាទីរសៀល៕

    វីដេអូ ៖

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay