ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ចូ បាយដិន បាននិយាយសារជាថ្មីម្តងទៀតថា លោកមានទំនុកចិត្តយ៉ាងខ្លាំងលើជ័យជម្នះក្នុងការបោះឆ្នោតនេះ

    BY autoadmin November 7, 2020
    លោក ចូ បាយដិន បាននិយាយសារជាថ្មីម្តងទៀតថា លោកមានទំនុកចិត្តយ៉ាងខ្លាំងលើជ័យជម្នះក្នុងការបោះឆ្នោតនេះ

    លោក ចូ បាយដិន បាននិយាយសារជាថ្មីម្តងទៀតថា លោកមានទំនុកចិត្តយ៉ាងខ្លាំងលើជ័យជម្នះមួយនេះ ខណៈដែលលោកកំពុងតែជិតផ្តួលលោក ដូណាល់ ត្រាំ បានសម្រេចនៅក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនេះ។ បេក្ខភាពមកពីបក្សប្រជាធិបតេយ្យរូបនេះ ឥឡូវកំពុងមានសំឡេងគាំទ្រ ២៥៣ (ទិន្នន័យBBC) ហើយសំឡេងដែលត្រូវការគ្រប់គ្រាន់ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំសហរដ្ឋអាមេរិកបានគឺ ២៧០ សំឡេង។

    ឥឡូវនេះសន្លឹកឆ្នោតនៅក្នុងរដ្ឋសមរភូមិដូចជា៖ Georgia, Nevada, Pennsylvania និង Arizona ក៏លោក ចូ បាយដិន បានកំពុងតែនាំមុខលោក ដូណាល់ ត្រាំ គ្រប់រដ្ឋផងដែរ ដូច្នេះអាចនិយាយបានថា គាត់មានជំនឿចិត្តកាន់តែច្រើន។ មានន័យថាប្រសិនបើលោក ចូ បាយដិន ឈ្នះជាផ្លូវការ នោះយើងនឹងមិនឃើញមុខលោក ដូណាល់ ត្រាំ នៅក្នុងសេតវិមានចាប់ពីខែមករា ឆ្នាំ២០២១ តរៀងទៅ។

    យ៉ាងណាក៏ដោយការរាប់សន្លឹកឆ្នោតបានឈានចូលដល់ថ្ងៃទី៥ មកហើយ ប៉ុន្តែនៅតែមិនទាន់សម្រេចលទ្ធផលពេញលេញនៅឡើយទេ ហើយគម្លាតនៃការឈ្នះរបស់លោក ចូ បាយដិន ក៏មិនលើសពីលោក ដូណាល់ ត្រាំ ខ្លាំងណាស់ណាដែរនៅតាមរដ្ឋដែលបានរៀបរាប់ខាងលើ។ ក្រុមមន្ត្រីក៏កំពុងប្រមូលសន្លឹកឆ្នោតតាមប្រៃសណីយ៍ជាច្រើន ដោយសារការឆ្លងរាលដាលនៃជំងឺ COVID-19 ដែលបង្កឱ្យមានការពន្យារពេលចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី ដែលជាកំណត់ត្រាយូរបំផុតក្នុងរយៈពេល ២០ឆ្នាំ កន្លងមកនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: