ថៃកាត់ទោសប្រហារជីវិតបុរសម្នាក់ ដោយចាក់ថ្នាំបំពុល កាលពីម្សិលមិញនេះ
ថៃ៖ បុរសជាឃាតករវ័យ២៦ឆ្នាំម្នាក់ត្រូវបានអាជ្ញាធរថៃកាត់ទោសប្រហារជីវិត ដោយចាក់ថ្នាំបំពុលចូលក្នុងរាងកាយកាលពីថ្ងៃទីចន្ទ ម្សិលមិញនេះ។ បុរសជាឃាតកររូបនោះមានឈ្មោះ Theerasak Longji អាយុ២៦ឆ្នាំត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាតមកលើក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់នៅតំបន់ Trang កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២។
ឃាតកររូបនោះបានចាក់សម្លាប់ជនរងគ្រោះចំនួន២៤កាំបិតយ៉ាងសាហាវ បន្ទាប់មកលួចទូរស័ព្ទដៃ និងលុយ។ ឃាតករ Theerasak ត្រូវបានតុលារផ្តន្ទាទោសកាត់ទោសប្រហារជីវិត ចំណែកឯលោក Pol Col Naras Savestanan ប្រធាននាយកដ្ឋានកែប្រែបាននិយាយថា ការកាត់ទោសប្រហារជីវិតត្រូវបានធ្វើឡើងស្របតាមបទបញ្ជា និងក្រមព្រហ្មទណ្ឌ។
លោក Pol Col Naras Savestanan បានបញ្ជាក់ឲ្យដឹងទៀតថា គិតមកទល់សព្វថ្ងៃនេះមានមនុស្សចំនួន៣២៦នាក់ហើយ ត្រូវបានកាត់ទោសប្រហារជីវិត ចាប់តាំងពីច្បាប់ប្រហារជីវិតដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៣៥។
អត្ថបទ៖ ឌី
ប្រពភ៖ bangkokpost