ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះ គឺជាអ្វីដែលនឹងកើតចំពោះរាងកាយរយៈពេល ១០ ម៉ោង ក្រោយពេលអ្នកលាបថ្នាំក្រចក

    BY Khmernote Media June 19, 2018
    នេះ គឺជាអ្វីដែលនឹងកើតចំពោះរាងកាយរយៈពេល ១០ ម៉ោង ក្រោយពេលអ្នកលាបថ្នាំក្រចក

    មនុស្សភាគច្រើនបានដឹងរួចមកហើយថា ការប្រើប្រាស់ ឬលាបថ្នាំក្រចកញឹកញាប់ពេក គឺអាចនឹងបណ្ដាលឲ្យក្រចកប្រែជាស្ងួត ហើយឡើងពណ៌លឿង។ ទោះជាយ៉ាងណាក៏ដោយ ប្រភេទនៃគ្រឿងសម្អាងនេះក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរស្មានមិនដល់ចំពោះសុខភាពផងដែរ។ អត្ថបទខាងក្រោមមិនមានគោលបំំណងជម្រុញឲ្យអ្នកបោះបង់ចោលនូវថ្នាំលាបក្រចកឡើយ ប៉ុន្តែគ្រាន់តែចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាបានដឹងអំពីផលប៉ះពាល់អវិជ្ជមានមួយចំនួនរបស់វាទៅលើរាងកាយរបស់អ្នកប៉ុណ្ណោះ ៖

    ១. តើអ្វីជាគ្រោះថ្នាក់ចម្បងចំពោះសុខភាពរបស់អ្នក?

    គ្រោះថ្នាក់នៃទឹកថ្នាំលាបក្រចក គឺស្ថិតនៅក្នុងជាតិពុលរបស់វា។ ផលិតផល ឬគ្រឿងសម្អាងថែរក្សាក្រចកទំនើបៗភាគច្រើនមានផ្ទុកនូវសមាសធាតុមួយចំនួនដូចខាងក្រោមដែលឥទ្ធិពលប៉ះពាល់ទៅដល់សុខភាពរបស់អ្នក ៖

    – Toluene ៖ សារធាតុរំលាយដែលធ្វើឲ្យក្រចកមានសភាពរលោង និងការពារសារធាតុពណ៌។ ទោះជាយ៉ាងណាក៏ដោយ សារធាតុ Toluene អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល ព្រមទាំងបង្កឲ្យមានជំងឺពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជផងដែរ។ ចំណែកឯអាការៈឈឺក្បាល ខ្សោយកម្លាំង និងចង្អោរចង់ក្អួត គឺគ្រាន់តែជាផលវិបាកមួយចំនួននៃការប្រើប្រាស់ថ្នាំលាបក្រចកដែលមានគុណភាពអន់មិនត្រូវស្តង់ដាប៉ុណ្ណោះ។

    – Formaldehyde ៖ ជាឧស្ម័នគ្មានជាតិពណ៌ដែលជួយបង្កើនរយៈពេលនៃការជាប់បានយូររបស់ទឹកថ្នាំលាបក្រចក។ ប្រសិនបើអ្នកកំពុងទទួលរងបញ្ហាប្រតិកម្មអាឡែកស៊ី នោះការប៉ះពាល់ជាមួយ formaldehyde អាចបង្កជាជំងឺរលាកស្បែក និងការរលាកគីមី។ ក្នុងករណីធ្ងន់ធ្ងរវាអាចបណ្តាលឲ្យមានបញ្ហាប៉ះពាល់ដល់អាត្រានៃចង្វាក់បេះដូង អាការៈប្រកាច់ និងមហារីក។

    – Dibutyl Рhthalate ៖ ប្រើជាក្លិនក្រអូប។ វត្តមាននៃសមាសធាតុគ្រោះថ្នាក់នេះអាចបណ្តាលអោយអ្នកកើតមានមានបញ្ហាពាក់ព័ន្ធនឹងក្រពេញអង់ដូគ្រីន ជំងឺរោគស្ត្រី និងជំងឺផ្លូវដង្ហើមផ្សេងៗ។

    ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាពិសោធន៍ជាមួយស្ត្រី ២៤ នាក់។ ៦ ម៉ោងបន្ទាប់ពីលាបថ្នាំក្រចក អ្នកចូលរួមភាគច្រើនបានបង្ហាញពីកម្រិតខ្ពស់នៃសារធាតុ diphenyl phosphate កើតឡើងនៅក្នុងដំណើរការរំលាយអាហារ។ រយៈពេល ១០ ម៉ោងបន្ទាប់ពីការចាប់ផ្តើមនៃពិសោធន៍កម្រិតនៃសារធាតុ 
    diphenyl phosphateនៅក្នុងរាងកាយនៃអ្នកចូលរួមទាំងអស់បានកើនឡើងដល់ ៧ ដងឯណោះដែលនេះ គឺលទ្ធផលគួរឲ្យព្រួយបារម្ភខ្លាំងមែនទែន។

    ២. តើគួរជ្រើសរើសថ្នាំលាបក្រចកបែបណាដែលមិនបង្កគ្រោះថ្នាក់ចំពោះសុខភាព?

    នៅលើកញ្ចប់ ឬដបនៃថ្នាំលាបក្រចកមួយចំនួនមាននូវសញ្ញាសម្គាល់ពិសេសដូចជា ៖

    – “5-Free” មានន័យថា ជាផលិតផលដែលគ្មានផ្ទុកនូវសារធាតុ formaldehyde, formaldehyde resins, toluene, dibutyl phthalates  និងcamphor។

    -“3-Free” មានន័យថា ជាទឹកថ្នាំលាបក្រចកដែលគ្មានផ្ទុកសមាសធាតុគ្រោះថ្នាក់ទាំងបី គឺ formaldehyde, dibutyl phthalate និងtoluene។

    ដូច្នេះនៅមុនពេលទិញថ្នាំលាបក្រចក ជាដំបូងអ្នកត្រូវពិនិត្យមើលដោយយកចិត្តទុកដាក់បំផុតទៅលើវត្ថធាតុដើមរបស់វា ហើយចាំថាសុខភាពរបស់អ្នក គឺនៅក្នុងដៃរបស់អ្នក!

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay