ជប៉ុនជាក្រុមដំបូងគេនៅអាស៊ីដែលយកឈ្នះក្រុមមកពីតំបន់អាមេរិកខាងត្បូង
- June 19, 2018
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ីក្នុងលទ្ធផល 2-1 នៅក្នុងពូល H ហើយក្លាយជាក្រុមទីមួយនៅតំបន់អាស៊ីដែលផ្តួលក្រុមជម្រើសជាតិអាមេរិកខាងត្បូងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup។ ក្រុមនៅតំបន់អាស៊ីបានប្រកួតជាមួយក្រុមអាមេរិចខាងត្បូងចំនួន ១៧ប្រកួត និងបានប្រកួតស្មើចំនួន ៣ដង ផងដែរ។ គួរបញ្ចាក់ថាកីឡាករ Carlos Sanchez របស់ក្រុមបាល់ទាត់ជម្រើសកូឡុំប៊ីបានក្លាយជាកីឡាករដំបូងគេដែលទទួលបានកាតក្រហមនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងប្រទេសរុស្ស៊ី។

កីឡាករ Shinji Kagawa របស់ក្លិប Borussia Dortmund បានស៊ុតបញ្ចូលទីនៅនាទីទី៦ដោយការស៊ុតបាល់ប៉េណាល់ទី។ ការទាត់បាល់ Free-kick របស់កីឡាករ Juan Quintero នៅនាទីទី 39 បានធ្វើឲកូឡុំប៊ីតាមស្មើវិញប៉ុន្តែកីឡាករ Yuya Osako បានរកគ្រាប់បាល់បំប៉ោងសំណាញ់នៅនាទី 73 ម្តងទៀតធ្វើឲជប៉ុនយកឈ្នះកូឡុំប៊ីក្នុងលទ្ធផល ២-១។

វាជាការសងសឹកមួយរបស់ប្រទេសជប៉ុនដែលត្រូវបានចាញ់ 4-1 ជាមួយកូឡុំប៊ីកាលពីបួនឆ្នាំមុនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2014 នៅក្នុងប្រទេសប្រេស៊ីល។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ FIFA
- Share This Post:






