ខ្មែរណូត

ស្វែងរក

  • កីឡា

    ការប្រកួត FIFA World Cup ជុំទី 1 បានបញ្ចប់ ខណៈដែលប្រទេសធំៗបានត្រឹមស្មើនិងចាញ់

    BY Khmernote Media June 20, 2018
    ការប្រកួត FIFA World Cup ជុំទី 1 បានបញ្ចប់ ខណៈដែលប្រទេសធំៗបានត្រឹមស្មើនិងចាញ់

    ការប្រកួតពានរង្វាន់បាលទាត់ពិភពលោក FIFA World Cup ជុំទី 1 បានបញ្ចប់ហើយកាលពីរាត្រីម្សិលមិញ ខណៈដែលប្រទេសធំចូលរួមប្រកួតនៅក្នុងព្រឹិតិ្តការណ៍នេះភាគច្រើនសុទ្ធតែស្មើនិងចាញ់។ ការប្រកួតវគ្គចែកពូលជុំទី 1 ក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup បានបញ្ចប់បន្ទាប់ពីក្រុមជម្រើសជាតិ ​ប៉ូឡូញ ប្រកួតចាញ់ក្រុមជម្រើសជាតិ សេណេហ្គាល់ ដោយលទ្ធផល 1-2 កាលពីយប់មិញ។

    នៅក្នុងជុំទី 1 នៃព្រឹតិ្តការណ៍បាល់ទាត់ពិពភលោក FIFA World Cup នៅក្នុងប្រទេសរុស្សីនេះ ក្រុមជម្រើសជាតិដែលធ្លាប់ឈ្នះពានរង្វាន់ FIFA World Cup ជាច្រើនបានត្រឹមស្មើនិងចាញ់ ខណៈដែលក្រុមជម្រើសជាតិជាច្រើនបានប្រឹងប្រែងអភិវន្ឍន៍សមត្ថភាពរបស់ពួកគេអោយរីកចម្រើនមួយកម្រិតទៀត។ ខាងក្រោមនេះគឺជាលទ្ធផលសង្ខេបការប្រកួតជុំទី 1 ក្នុងព្រឹិត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែលទើបតែបញ្ចប់កាលពីយប់មិញទាំងអស់គ្នា។

    ពូល A៖
    រុស្សី យកឈ្នះក្រុម អារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផល 5-0
    អ៊ុយរូហ្គាយ យកឈ្នះក្រុម អេហ្ស៊ីប ដោយលទ្ធផល 1-0

    ពូល B៖
    អ៊ីរ៉ង់ យកឈ្នះ ម៉ារ៉ុក ដោយលទ្ធផល 1-0
    អេស្ប៉ាញ ស្មើជាមួយនឹង ព័រទុយហ្គាល់ ដោយលទ្ធផល 3-3

    ពូល C៖
    បារាំង យកឈ្នះ អូស្រ្ដាលី ដោយលទ្ធផល 2-1
    ដាណឺម៉ាក យកឈ្នះ បេរ៉ូ ដោយលទ្ធផល 1-0

    ពូល D៖
    អាហ្សង់ទីន ស្មើជាមួយនឹង អ៊ីស្លង់ ដោយលទ្ធផល 1-1
    ក្រូអាត យកឈ្នះ នីហ្សេរីយ៉ា ដោយលទ្ធផល 2-0

    ពូល E៖
    ស៊េប៊ី យកឈ្នះ កូស្តារីកា ដោយលទ្ធផល 1-0
    ប្រេស៊ីល ស្មើជាមួយនឹង ស្វីស ដោយលទ្ធផល 1-1

    ពូល F៖
    មុិកស៊ីកូ យកឈ្នះ អាឡឺម៉ង់ ដោយលទ្ធផល 1-0
    ស៊ុយអែត យកឈ្នះ កូរ៉េខាងត្បូង ដោយលទ្ធផល 1-0

    ពូល G៖
    ប៊ែលហ្ស៊ិក យកឈ្នះ ប៉ាណាម៉ា ដោយលទ្ធផល 3-0
    អង់គ្លេស យកឈ្នះ ទុយនេស៊ី ដោយលទ្ធផល 2-1

    ពូល H៖
    ជប៉ុន យកឈ្នះ កូឡុំប៊ី ដោយលទ្ធផល 2-1
    សេណេហ្គាល់ យកឈ្នះ ប៉ូឡូញ ដោយលទ្ធផល 2-1

    បុត្រ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay