ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុននឹងរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទររវាងលោក ចូ បៃដិន និងលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដិ ក្នុងពេលណាមួយសមស្របខាងមុខនេះ

    BY autoadmin November 11, 2020
    ជប៉ុននឹងរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទររវាងលោក ចូ បៃដិន និងលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដិ ក្នុងពេលណាមួយសមស្របខាងមុខនេះ

    អ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បាននិយាយថា ប្រទេសជប៉ុនកំពុងរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីលោក Yoshihide Suga និងប្រធានាធិបតីទើបតែជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Joe Biden ដែលនឹងត្រូវធ្វើឡើងក្នុងពេលវេលាសមស្របមួយខាងមុខនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់អ្នកនាំពាក្យរដ្ឋាភិបាលលោក Katsunobu Kato ក៏បានឆ្លើយនឹងសំណួរដែលថា មេដឹកនាំទាំង ២ អាចនឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបញ្ជាក់ថា មិនទាន់មានការសម្រេចចិត្តចំពោះពេលវេលានៅឡើយទេ ប៉ុន្តែនឹងរៀបចំឡើងនៅពេលសមស្របណាមួយឆាប់ៗខាងមុខ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: