ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការស្ទង់មតិមួយបានបង្ហាញ បុរសម៉ាឡេស៊ីរហូតដល់ទៅ ៦០% មិនចូលមិត្តស្រីរបស់ខ្លួនស្លៀកពាក់សិចស៊ីនោះទេ

    BY autoadmin November 13, 2020
    ការស្ទង់មតិមួយបានបង្ហាញ បុរសម៉ាឡេស៊ីរហូតដល់ទៅ ៦០% មិនចូលមិត្តស្រីរបស់ខ្លួនស្លៀកពាក់សិចស៊ីនោះទេ

    ម៉ាឡេស៊ី៖ ខណៈដែលមនុស្សជាច្រើនបានគិតថា ការស្លៀកពាក់បែបសិចស៊ីរបស់មនុស្សស្រីគឺជាចំណុចដ៏ទាក់ទាញមួយនោះ ស្រាប់តែមានការសិក្សាមួយបានបង្ហាញថា បុរសម៉ាឡេស៊ីប្រមាណជា ៦០% មិនចូលមិត្តស្រីខ្លួនស្លៀកពាក់សិចស៊ីទាល់តែសោះ។ ការរកឃើញនេះគឺជាលទ្ធនៃការស្ទង់មតិនៅក្នុងចំណោមបុរសម៉ាឡេស៊ីប្រមាណជា ៦០០ នាក់ ហើយ ៦០% នៃពួកគេសុទ្ធតែមានគំនិតដូចគ្នា ពោលគឺមិនចូលចិត្តឲ្យមិត្តស្រីរបស់ខ្លួន ស្លៀកពាក់ខើចខ្លី ឬបង្ហាញល្វែងលើនោះទេ។ ចំណែកឯក្រុមស្ត្រីវិញគឺមាន ៥០% ដែលបើកទូលាយលើការប្ដូរស្ទីលស្លៀកពាក់ទៅតាមដៃគូចង់បាន ខណៈ ៤០% នៃស្ត្រីផ្សេងទៀតមិនចូលចិត្តដៃគូណាត់ ពាក់អាវយឺតវាលក្លៀកពេលមកជួបគ្នានោះទេ។

    ការរកឃើញនេះអាចចាត់ទុកថាជារឿងប្លែកមួយផងដែរ ហើយនាពេលកន្លងមកធ្លាប់មានការស្ទង់មតិមួយបានបង្ហាញថា ស្រ្តីម៉ាឡេស៊ីភាគច្រើនមិនចូលចិត្តបុរសដែលមានសាច់ដុំកង់ៗនោះទេ ផ្ទុយទៅវិញពួកគាត់ចូលចិត្តបុរសធាត់បន្តិច ឬមានសាច់បន្តិច។ យ៉ាងណាក្តីការសិក្សាខាងលើនេះបានបង្ហាញថា ទាំងបុរស និងស្រ្តីជនជាតិម៉ាឡេស៊ី សុទ្ធតែយកចិត្តចំពោះបញ្ហាអនាម័យ ដោយក្នុងនោះមានបុរស ៧០% បារម្ភអំពីបញ្ហាអនាម័យនៅក្នុងបន្ទប់ទឹកបន្ទាប់ពីស្រ្តីងូតទឹករួច ខណៈមានស្រ្តី ៦០% បារម្ភអំពីបញ្ហាកោរសម្អាតរោមនៅលើមុខមាត់របស់បុរស។

    ចំពោះបញ្ហារឿងរ៉ាវអតីតកាលវិញការសិក្សាក៏បានបង្ហាញផងដែរថា​ មានក្រុមបុរស ៣០% បារម្ភអំពីមិត្តស្រីដែលធ្លាប់បទពិសោធក្នុងរឿងស្នេហា យករូបគាត់ទៅធ្វើការប្រៀបធៀបជាមួយនឹងអតីតមិត្តប្រុសនាង ខណៈស្រ្តីប្រមាណជា ៨០% ប្រាថ្នាចង់បានក្រុមបុរសដែលធ្លាប់មានបទបិសោធន៍នៅក្នុងរឿងស្នេហា៕

    អត្ថបទ៖ភក្តី

    ប្រភព៖  World of Buzz

    Share This Post: