ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៊ិះក្ស័យជីវិត ដោយសារតែចង់ថតរូបខ្លាំងពេក (មានវីដេអូ)

    BY Khmernote Media June 20, 2018
    ប៊ិះក្ស័យជីវិត ដោយសារតែចង់ថតរូបខ្លាំងពេក (មានវីដេអូ)

    ឥណ្ឌា ៖ អ្នកអភិរក្សព្រៃម្នាក់បិះនឹងស្លាប់ភ្លាមៗ បន្ទាប់ពីសត្វពស់ថ្លាន់ប្រវែង ៣០ ហ្វីត (ប្រមាណជាជាង ៩ ម៉ែត្រ) មួយក្បាលដែលគាត់ទើបបានជួយសង្គ្រោះព្យាយាមរឹតជុំវិញខ្លួន ខណៈពេលបុរសរូបនេះចាប់ពស់ដាក់ពាក់នឹងកដើម្បីថតរូប។ តាមរយៈវីដេអូឃ្លីបបានបង្ហាញឲ្យឃើញថា អ្នកអភិរក្សដែលមានឈ្មោះ Sanjoy Dutta កំពុងឈរឲ្យគេថតរូបដោយមានដាក់សត្វពស់លាតសន្ធឹងនៅលើស្មា ស្រាប់តែបន្តិចក្រោយមកពស់ដ៏ធំមួយក្បាលនោះចាប់ផ្ដើមរឹតខ្លួនរបស់វាជុំវិញ Sanjoy ចំពោះមុខហ្វូងមនុស្សជាច្រើនដែលកំពុងឈរចោមរោមមើលតែម្ដង។

    គួរបញ្ចាក់ផងដែរថា សត្វពស់មួយក្បាលនេះទើបនឹងត្រូវបានបុរសដែលជាអ្នកអភិរក្សរូបនេះជាមួយក្រុមរបស់គាត់ធ្វើការជួយសង្គ្រោះចេញព្រៃមួយកន្លែងក្នុងស្រុក Jalpaiguri នៃរដ្ឋ West Bengal ប្រទេសឥណ្ឌា ប៉ុន្មាននាទីមុនហេតុការណ៍ស្មានមិនដល់នេះបានកើតឡើងប៉ុណ្ណោះ។ អ្នកអភិរក្ស Sanjoy ចាប់ផ្ដើមភ័យស្លន់ស្លោមួយរំពេចផងដែរខណៈដែលសត្វពស់រឹតក្បាលគាត់ខ្លាំងឡើងៗ។ ពិតជាសំណាងល្អណាស់ អ្នកអភិរក្ស Sanjoy បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតឡើយបន្ទាប់ពីគាត់ព្យាយាមចាប់ពស់នោះចេញ ដោយមានអ្នកជួយសង្គ្រោះដទៃទៀតបានចូលមកជួយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ចុងក្រោយសត្វពស់ត្រូវបានគេលែងចូលទៅក្នុងព្រៃវិញ៕

    វីដេអូ ៖

    អត្ថបទ ៖ ប៊ី

    ប្រភព​​​ ៖ Mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay