ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្រនឹងជួបប្រទះណាស់! សត្វស្វាមួយហ្វូងនាំគ្នាជួយសង្គ្រោះខ្លាដំបងពីការលង់ទឹកក្នុងអណ្ដូង ដោយ…(មានវីដេអូ)

    BY Khmernote Media June 20, 2018
    កម្រនឹងជួបប្រទះណាស់! សត្វស្វាមួយហ្វូងនាំគ្នាជួយសង្គ្រោះខ្លាដំបងពីការលង់ទឹកក្នុងអណ្ដូង ដោយ…(មានវីដេអូ)

    ឥណ្ឌា ៖ ខ្លាដំបងមួយក្បាលបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតដោយការលង់ទឹកក្នុងអណ្ដូងជម្រៅប្រមាណជា ២៥ ហ្វីត ឬ ៧.៦២
    ម៉ែត្រ បន្ទាប់ពីស្វាមួយហ្វូងធំព្យាយាមស្រែក និងបញ្ចេញកាយវិការប្លែកៗជាការផ្ដល់ដំណឹងទៅកាន់អ្នកភូមិអំពីស្ថានភាពរបស់សត្វខ្លា។ ហេតុការណ៍ដ៏កម្រនេះកើតឡើងកាលពីព្រឹកថ្ងៃច័ន្ទ ទី ១១ អាទិត្យមុននេះ កំឡុងម៉ោងប្រហែលជា ៦ ព្រឹក សត្វស្វាជាច្រើនត្រូវបានគេប្រទះឃើញស្រែកឥតឈប់ឈរនិងលោតចុះឡើងលើគែមអណ្តូងក្រោយប្រាសាទមួយកន្លែងនៅក្នុងក្រុង Sikar រដ្ឋ Rajasthan នៃប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃច័ន្ទអាទិត្យមុន។

    ភ្ញៀវទេសចរដែលដើរទស្សនាប្រាសាទជាច្រើនត្រូវបានអូសទាញដើរទៅអើតមើលក្នុងអណ្ដូង និងប្រទះឃើញសត្វខ្លាមួយក្បាលកំពុងហែលទឹកបាតអណ្ដូងដោយសារតែអាកប្បកិរិយាប្លែកខុសប្រក្រតីរបស់សត្វស្វា។ មន្ត្រីព្រៃឈើត្រូវបានគេរាយការណ៍ខលហៅមកកាន់ទីកន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីធ្វើការជួយសង្គ្រោះសត្វខ្លាមកលើគោកវិញដោយប្រើកាំជណ្ដើរ ហើយប្រតិបត្ដិការជួយសង្គ្រោះមានរយៈពេលដល់ទៅជិតមួយម៉ោងឯណោះ។ ទោះជាយ៉ាងណា បន្ទាប់ពីព្យាយាមតោងឡើងជាច្រើនដងសត្វខ្លាមួយក្បាលនោះក៏អាចចេញផុតពីអណ្ដូង។ ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា សត្វខ្លាប្រហែលជាបានធ្លាក់ចូលក្នុងអណ្តូងនៅពេលយប់ ខណៈពេលដេញចាប់ចំណី។ នៅពេលចេញផុតពីអណ្ដូងវាក៏មិនបានវាយប្រហារសត្វស្រុក ឬអ្នកភូមិណាម្នាក់ឡើយ៕

    វីដេអូ ៖

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ DailymailCelebrityNews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay