ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ១៤ម៉ឺននាក់ ដែលនាំឱ្យករណីសរុបមានដល់ ១០.៥ លានករណី

    BY autoadmin November 13, 2020
    សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ១៤ម៉ឺននាក់ ដែលនាំឱ្យករណីសរុបមានដល់ ១០.៥ លានករណី

    មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកបានរាយការណ៍ពីករណីជំងឺ COVID-19 ចំនួន ១៤៣,៤០៨ ករណី កាលពីថ្ងៃពុធ ដែលជាចំនួនកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃមួយ ចាប់តាំងពីជំងឺបានរាតត្បាតនៅក្នុងប្រទេសនេះ។ ចំនួនករណីថ្មីចុងក្រោយគឺកាន់តែខ្ពស់ឡើងជាងថ្ងៃមុនៗ ខណៈដែលការកើនឡើងជាមធ្យមក្នុងរយៈពេល ៧ថ្ងៃ កន្លងមកនេះ គឺមានចំនួន ១២១ ៤៩៦ នេះបើយោងតាមទិន្នន័យ CDC ចុងក្រោយ។

    គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍សហរដ្ឋអាមេរិកបានកត់ត្រាករណី COVID-19 សរុបជាង ១០.៥ លានករណី និងការស្លាប់ច្រើនជាង ២៤២ ៥០០ នាក់ នេះបើយោងតាមការរាប់ដោយសាកលវិទ្យាល័យ Johns Hopkins ។ ការស្លាប់ថ្មីសរុបចំនួន ១ ៤៧៩ នាក់ ត្រូវបានកត់ត្រាពីទូទាំងប្រទេសកាលពីថ្ងៃពុធ ដែលនាំឱ្យការកើនឡើងជាមធ្យមក្នុងរយៈពេល ៧ថ្ងៃកន្លងមកនេះមានដល់ ១,១៣៤ នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីដើមខែសីហា។ វាត្រូវបានគេកត់សម្គាល់ថាអស់រយៈពេល ៨ថ្ងៃ ជាប់ៗគ្នាមកហើយ ដែលចំនួនករណីប្រចាំថ្ងៃបានកើនលើស ១០០,០០០ ករណី៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: