អន្តរជាតិ
កើបលុយតែម្តង! ក្នុងមួយខែសោះ ភ្ញៀវទេសចរទៅលេងនៅថៃកើនលើសមុនជិត៣លាននាក់
BY Khmernote Media
June 21, 2018
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃបានឲ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរបានកើនឡើង ៦,៣% ប្រមាណ២,៨លាននាក់។ លេខាធិការអចិន្រ្តៃយ៍នៃវិស័យទេសចរណ៍ និងកីឡា លោក Pongpanu Svetarundra បាននិយាយថា អ្នកទេសចរភាគច្រើនគឺមកពីអាស៊ីបូព៌ា បន្ទាប់មកទ្វីបអឺរ៉ុប អាស៊ីខាងត្បូង និងសហរដ្ឋអាមេរិក។
លោក Pongpanu បាននិយាយទៀតថា ប្រទេសចិននៅតែឈរលំដាប់កំពូល ដែលមានភ្ញៀវទេសចរណ៍មកលេងច្រើនជាងគេ។ សម្រាប់ឆ្នាំ ២០១៨ ក្រសួងទេសចរណ៍ និងកីឡារបស់ថៃ មានបំណងសម្រេចឲ្យបាននូវកំណើនភ្ញៀវទេសចរណ៍ចំនួន ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានចំនួនភ្ញៀវទេសចរណ៍ប្រមាណចន្លោះពី ៣៧ លាននាក់ដល់ ៣៨ លាននាក់៕
អត្ថបទ៖ ឌី
ប្រភព៖ nationmultimedia