អ្នកមានសាច់ពេញចិត្តស្តូក! សួនកម្សាន្តនៅចិនឲ្យចូលលេង Free ឥតគិតថ្លៃ ឲ្យមានទម្ងន់ចាប់ពីនេះឡើងទៅ
ចិន៖ សួនកម្សាន្តមួយនៅប្រទេសចិន ផ្តល់ជូនដល់ស្រីៗ ដែលមានទម្ងន់លើស 9st 7lb (ប្រហែល 61.8kg) អោយចូលកម្សាន្តនៅក្នុងសួននោះដោយឥតគិតថ្លៃ។ សួនកម្សាន្តនោះស្ថិតនៅទីក្រុង Xian ខេត្ត Shaanxi ប្រទេសចិន ហើយនៅមុខសួនកម្សាន្តនោះមានជញ្ចីងថ្លឹងបែបបុរាណមួយដាក់នៅនោះស្រេច ដើម្បីត្រៀមថ្លឹងមនុស្ស។
ប្រសិនបើស្រីៗណាមានទំងន់លើ 61.8kg នឹងអាចចូលកម្សាន្តលេងនៅក្នុងសួននោះដោយឥតគិតថ្លៃរយៈពេល៣ថ្ងៃ ដែលជាប្រូម៉ូសិនពិសេស ដែលមានឈ្មោះថា “Fatties only deal” មានន័យថា ប្រូមូសិនសម្រាប់តែអ្នកធាត់ៗ ប៉ុណ្ណោះ។
ស្ត្រីត្រូវបានគេអញ្ជើញឱ្យទៅជិះលើខ្នាតធំនៅច្រកទ្វារ Tang Paradise នៅក្រុង Xi’an ភាគកណ្តាលប្រទេសចិននៅចំពោះមុខភ្ញៀវដទៃទៀត។ ប្រូមូសិនពិសេសនោះបានចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ដោយក្នុងមួយថ្ងៃមានអ្នកចូលកម្សាន្តឥតគិតថ្លៃជាង៦០០នាក់ ហើយកម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីផ្តោតលើសុខភាពរាងកាយ៕


អត្ថបទ៖ ឌី
ប្រភព៖ mirror