អន្តរជាតិ

លទ្ធផលសរុបនៃការបោះឆ្នោតបង្ហាញថា លោក ចូ បៃដិន បានឈ្នះលោក ដូណាល់ ត្រាំ ជាមួយនឹងសំឡេងឆ្នោត ៣០៦ ទល់ ២៣២

BY
autoadmin
November 14, 2020

គិតមកទល់ពេលនេះគឺរយៈពេលប្រមាណ ១០ថ្ងៃ មកហើយ បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅសហរដ្ឋអាមេរិក ហើយយើងក៏បានដឹងរួចដែរថា បេក្ខភាពមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បៃដិន បានទទួលសំឡេងគាំទ្រច្រើនជាងបេក្ខភាពរបស់បក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ ។ ថ្វីបើលោក ចូ បៃដិន ត្រូវបានប្រកាសថាឈ្នះនៅក្នុងការបោះឆ្នោតនេះ ប៉ុន្តែសំឡេងឆ្នោតពីប្រតិភូ (Electoral vote) នៅតាមរដ្ឋមួយចំនួនគឺត្រូវបានបន្ដរាប់ជាហូរហែ។

សារព័ត៌មាន ABC News របស់អាមេរិកបានរាយការណ៍នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា នេះថា លោក ចូ បៃដិន គ្រោងនឹងឈ្នះរដ្ឋ Georgia ហើយលោក ដូណាល់ ត្រាំ គ្រោងនឹងឈ្នះរដ្ឋ North Carolina បន្ថែមទៀត។ ឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយក៏បានរកឃើញលទ្ធផលពីរដ្ឋទាំង ៥០ ដោយលោក ចូ បៃដិន ទទួលបានសំឡេងសរុបចំនួន ៣០៦ និងលោក ដូណាល់ ត្រាំ មានតែ ២៣២ សំឡេងប៉ុណ្ណោះ។ ជម្រាបដែរថាបេក្ខភាពដែលមានសំឡេងពីប្រតិភូច្រើនជាង ២៧០ គឺគ្រប់គ្រាន់ដើម្បីឈ្នះជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: