អន្តរជាតិ

ហួសចិត្ត! ស្រ្តីវ័យ ៤០ ឆ្នាំម្នាក់ខឹងក្មេងហៅថា “មីង” ស្ទុះវាយក្មេងនោះផ្អើលពេញផ្សារ (មានវីដេអូ)

BY
autoadmin
November 14, 2020

ឥណ្ឌា៖ សម្រាប់មនុស្សដែលខ្វះការអត់ធ្មត់មួយចំនួនតែងបង្កើតជម្លោះជាមួយអ្នកដទៃជារឿយៗ ហើយពេលខ្លះជម្លោះទាំងនោះបានកើតឡើងដោយគ្មានហេតុផលអ្វីធំដុំទាល់តែសោះ។ ជាក់ស្តែងករណីវាយគ្នាមួយបានកើតឡើងផ្អើលពេញផ្សារដោយដោយគ្រាន់តែពាក្យយ៉ាងខ្លីថា៖​ “មីង”។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារមួយកន្លែងនៅក្នុងរដ្ឋ Etah ប្រទេសឥណ្ឌា ហើយជម្លោះបានបង្កឡើយដោយស្រ្តីវ័យ ៤០ ឆ្នាំម្នាក់ និងយុវតីម្នាក់ទៀតមានអាយុ ១៩ ឆ្នាំ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានជម្លោះនោះយុវតីវ័យ ១៩ ឆ្នាំ បានដើរមកពីក្រោយស្រ្តីវ័យ ៤០ ឆ្នាំ ហើយដោយសារផ្លូវក្នុងផ្សារមានមនុស្សច្រើននោះ នាងបាននិយាយដោយសុជីវធម៌តិចៗថា ៖ “សូមអធ្យាស្រ័យអ្នកមីង” ខណៈដែលនាងព្យាយាមសុំផ្លូវដើរទៅមុនព្រោះនាងខ្លាចដំណើររបស់នាងធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ។ យ៉ាងណាក្តីស្ត្រីចំណាស់នោះ មិនចូលចិត្តអ្នណាហៅគាត់ថា “មីង” ឡើយ ហើយពាក្យនេះបានធ្វើឲ្យគាត់ផ្ទុះកំហឹងយ៉ាងខ្លាំងរហូតស្ទុះទៅបោចសក់និងទះកំភ្លៀងយុវតីរងគ្រោះតែម្តង។ ស្ត្រីវ័យ ៤០ ឆ្នាំដែលមិនត្រូវបានគេបង្ហាញឈ្មោះពិតប្រាកដនោះបានឲ្យដឹងថា គាត់ពិតជាខឹងអ្នកណាហៅគាត់ “មីង” ខ្លាំងណាស់ ហើយពេលខ្លះគាត់ត្រូវតែវាយគេដូចនេះដើម្បីបញ្ចេញកំហឹងរបស់គាត់។ ក្រោយកើតហេតុប៉ូលិសបានហៅភាគីទាំងសងខាងទៅសម្រួលគ្នានៅឯស្ថានីយ៍ប៉ូលិស ខណៈដែលគេបានកត់សម្គាល់ថា ភាគីជម្លោះទាំងពីរនេះសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិច្រើនដូចគ្នា៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz 

Share This Post: