ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Microsoft បានរកឃើញភស្តុតាងដែលបង្ហាញថា ក្រុមហេគឃឺរុស្ស៊ី និងកូរ៉េខាងជើង បានព្យាយាមចូលលួចព័ត៌មានពីក្រុមហ៊ុនស្រាវជ្រាវទាក់ទងនឹងជំងឺកូវីដ១៩

    BY autoadmin November 14, 2020
    Microsoft បានរកឃើញភស្តុតាងដែលបង្ហាញថា ក្រុមហេគឃឺរុស្ស៊ី និងកូរ៉េខាងជើង បានព្យាយាមចូលលួចព័ត៌មានពីក្រុមហ៊ុនស្រាវជ្រាវទាក់ទងនឹងជំងឺកូវីដ១៩

    ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានរកឃើញភ័ស្តុតាងបន្ថែមទៀតដែលថា ក្រុមហេគឃឺ (Hacker) គាំទ្រដោយប្រទេសរុស្ស៊ី និងមួយចំនួនមកពីកូរ៉េខាងជើង កំពុងបន្តការប៉ុនប៉ងលួចយកព័ត៌មានពីក្រុមហ៊ុនឱសថ និងអ្នកស្រាវជ្រាវដែលពាក់ព័ន្ធក្នុងការបង្កើតការព្យាបាល និងវ៉ាក់សាំងសម្រាប់ជំងឺ COVID-19 ។ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ការចូលលួចបូករួមទាំងក្រុមហ៊ុនមួយចំនួន ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអាមេរិក ប៉ុន្តែ Microsoft នឹងមិនបញ្ចេញឈ្មោះក្រុមហ៊ុនទាំងនោះទេ។

    ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនអាចនិយាយឈ្មោះតែក្រុមហ៊ុនណា ដែលអនុញ្ញាតឱ្យមានការបញ្ចេញឈ្មោះប៉ុណ្ណោះ។ ក្រុមហ៊ុនបានបន្ថែមដែរថា មានក្រុមហ៊ុនចំនួន ៧ ដែលពួកហេគឃឺព្យាយាមចូលលួច ប៉ុន្តែភាគច្រើនមិនបានសម្រេចនោះទេ។ ពួកគេជឿថាដំណើរការចូលលួចនៅកំពុងតែបន្ដមាន ទោះបីជាពួកគេមិនទាន់ដឹងថាការស្រាវជ្រាវមួយណាដែលត្រូវបានលួច។ ក្រុមហ៊ុនទាំង ៧ ដែលក្រុមហេគឃឺព្យាយាមលួច គឺមកពីអាមេរិក កាណាដា កូរ៉េខាងត្បូង បារាំង និងឥណ្ឌា។

    ចាប់តាំងពីមានវិបត្តិជំងឺ COVID-19 បានចាប់ផ្តើមក្រុមហេគឃឺ ចិននិងរុស្ស៊ី បានកំពុងលួចចូលមជ្ឈមណ្ឌលស្រាវជ្រាវ និងតាមមន្ទីរពេទ្យ។ ក្រុមហ៊ុន Microsoft បានកំណត់អត្តសញ្ញាណក្រុមហេគឃឺរបស់រុស្ស៊ីដែលមានឈ្មោះថា Strontium ឬ Fancy Bear ដែលត្រូវបានគេស្គាល់ថា ជាប្រតិបត្តិការលួចចូលទៅក្នុងគណៈកម្មាធិការជាតិប្រជាធិបតេយ្យ និងគោលដៅលើអាមេរិកដទៃទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។

    ហេគឃឺរបស់កូរ៉េខាងជើង ត្រូវបានគេស្គាល់ឈ្មោះថា Lazarus ដែលបានចូលរួមក្នុងការវាយប្រហារលើក្រុមហ៊ុន Sony Pictures Entertainment និងការវាយប្រហារ WannaCry Ransomware ដែលបំផ្លាញប្រព័ន្ធថែរក្សាសុខភាពអង់គ្លេស។ ក្រុមហ៊ុន Microsoft ក៏បានកំណត់អត្តសញ្ញាណក្រុមកូរ៉េខាងជើងមួយផ្សេងទៀត ដែលខ្លួនហៅថា Cerium ផងដែរ។ នៅក្នុងខែកញ្ញាការវាយប្រហារ WannaCry Ransomware ទៅលើសេវាកម្មសុខភាពសកល (Universal Health Services) ដែលដំណើរការមន្ទីរពេទ្យជាង ៤០០ បានក្លាយជាការវាយប្រហារតាមប្រព័ន្ធវេជ្ជសាស្ត្រធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: