ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញតង់គេលក់បញ្ចុះតម្លៃតាម Online ដូចទំនង គិតថាទិញទុកគ្រាន់គេងពីរនាក់មិត្តស្រី តែពេលឥវ៉ាន់មកដល់ គាំងនិយាយលែងចេញ

    BY autoadmin November 16, 2020
    ឃើញតង់គេលក់បញ្ចុះតម្លៃតាម Online ដូចទំនង គិតថាទិញទុកគ្រាន់គេងពីរនាក់មិត្តស្រី តែពេលឥវ៉ាន់មកដល់ គាំងនិយាយលែងចេញ

    ថៃ៖ ការទិញទំនិញ Online ជាមួយនឹងការបញ្ចុះតម្លៃពិសេសគឺជារឿងល្អ ២ ដែលបានកើតឡើងព្រមគ្នា ទី ១ គឺលោកអ្នកអាចទិញទំនិញដែលលោកអ្នកត្រូវការក្នុងតម្លៃថោកជាងធម្មតា ហើយទី ២ លោកអ្នកមិនបាច់ពិបាកទៅដល់កន្លែងនោះទេដោយគ្រាន់តែរង់ចាំបន្តិចនឹងមានគេដឹកជញ្ជូនទំនិញដែលលោកអ្នកបានបញ្ជាទិញនោះទៅដល់ទីតាំងរបស់លោកអ្នកដោយមិនគិតថ្លៃតែម្តង។ យ៉ាងណាក្តី ពេលខ្លះឱកាសដ៏ល្អនេះក៏អាចក្លាយជារឿងខាតបង់មួយផងដែរ នៅពេលលោកអ្នកទិញចំទំនិញក្លែងក្លាយគ្មានគុណភាពឬមិនអាចយកទៅប្រើប្រាស់បានតាមរំពឹងទុក។

    រូបគេដាក់លក់តាម Online  

    ជាក់ស្តែងបុរសជនជាតិថៃម្នាក់បានទិញតង់មួយដែលគេបានលក់បញ្ចុះតម្លៃពិសេសកាលពីថ្ងៃទី ១១ ខែ ១១ កន្លងទៅថ្មីៗនេះដោយគាត់រំពឹងថា តង់នោះនឹងធំល្មមសម្រាប់គាត់គេងជាមួយនឹងមិត្តស្រីគាត់ក្នុងដំណើរកំសាន្តនៅចុងឆ្នាំនេះ។ យ៉ាងណាក្តី ការរំពឹងរបស់គាត់បានរលាយសាបសូន្យព្រោះតែតង់នោះតូចដូចជារបស់ក្មេងលេងមិនអាចគេងបាន ហើយពេលគាត់សាកស្បងគេងនោះគឺតង់អាចដាក់ត្រឹមតែក្បាលគាត់ចូលប៉ុណ្ណោះ។ សូមប្រិយមិត្តដែលនិយមទិញទំនិញ Online ទាំងអស់ធ្វើការពិនិត្យឲ្យបានល្អិតល្អន់មុននឹងសម្រេចទិញទំនិញអ្វីមួយ ហើយត្រូវទិញតែក្នុងប្រព័ន្ធផ្សព្វផ្សាយណាដែលមានប្រភពច្បាស់លាស់និងអាចជឿជាក់បាន៕

    តង់ជាក់ស្តែង

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: