ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បើថ្ងៃណាមួយប្រព័ន្ធអិនធើណេតមានបញ្ហា អាមេរិកនឹងប្រឈមបញ្ហាធំៗទាំងនេះ

    BY Khmernote Media June 22, 2018
    បើថ្ងៃណាមួយប្រព័ន្ធអិនធើណេតមានបញ្ហា អាមេរិកនឹងប្រឈមបញ្ហាធំៗទាំងនេះ

    បើយោងតាមលោក David Kennedy អតីត NSA hacker និងជានាយកប្រតិបត្តិក្រុមហ៊ុន TrustedSec បានឲ្យដឹងថា​នៅពេលដែលអ៊ីនធឺណិតរអាក់រអួល ឬដំណើរការក្នុងល្បឿនយឺតជាងធម្មតា វានឹងបង្កឲ្យមានបញ្ហាមួយចំនួនសម្រាប់ ប្រជាពលរដ្ឋនៅក្នុងសហរដ្ឋអាមេរិក រាប់ចាប់តាំងពីបញ្ហាហិរញ្ញវត្ថុដល់វិស័យយោធា។ លោកបានលំអិតថា បញ្ហាទាំងនោះ មានដូចជា៖

    + មានបញ្ហាក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់ឆ្ងាយពីទីក្រុង និងការទំនាក់ទំនង់របស់ក្រុមហ៊ុនមួយចំនួនធំផងដែរ។
    + ការផ្គត់ផ្គង់ទឹកក៏ត្រូវប្រទះនឹងបញ្ហាដែរ ព្រោះថាប្រព័ន្ធចែកចាយទឹក និងសម្អាតទឹកភាគច្រើនដំណើរការដោយប្រព័ន្ធអ៊ីនធឺណិត។
    + ប៉ះពាល់ដល់ការសាងសង់ ព្រោះថាក្រុមហ៊ុនសាងសងនៅអាមេរិកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជាចាំបាច់។
    + ការធ្វើអាជីវកម្មទូទៅ និងអាជីវកម្មតាមបណ្តាញអ៊ីនធឺណិតត្រូវជាប់គាំង ដែលធ្វើឲ្យមានការខាតបង់សេដ្ឋកិច្ចជាច្រើន។
    + វិស័យយោធាអាមេរិកក៏ត្រូវពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណិតខ្លាំងដែរ បើប្រព័ន្ធអ៊ីនធឺណិតមានបញ្ហាហើយ ក្រុមចោរតាមអ៊ីនធឺណិតអាចចូលលួចទិ​​ន្នន័យសំខាន់ៗរបស់យោធាអាមេរិកបាន ដូចនេះមានន័យថាគេអាចដឹងចំណុចខ្លាំង ចំណុចខ្សោយ និងព័ត៌មានផ្ទៃក្នុងរបស់យោធាអាមេរិកបានយ៉ាងងាយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay