ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្លាំងបាត់! ស្រីកំណាន់ម្នាក់ស្លៀកពាក់ឈុតកូនក្រមុំចូលអុកឡុកពិធីអាពាហ៍ពិពាហ៍គូស្នេហ៍ បង្កការភ្ញាក់ផ្អើលស្មានមិនដល់… (មានវីដេអូ)

    BY Khmernote Media June 21, 2018
    ខ្លាំងបាត់! ស្រីកំណាន់ម្នាក់ស្លៀកពាក់ឈុតកូនក្រមុំចូលអុកឡុកពិធីអាពាហ៍ពិពាហ៍គូស្នេហ៍ បង្កការភ្ញាក់ផ្អើលស្មានមិនដល់… (មានវីដេអូ)

    អាហ្វ្រិកខាងត្បូង ៖ ស្ត្រីម្នាក់បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលស្រឡាំងកាំងមែនទែន បន្ទាប់ពីនាងចូលរួមពិធីអាពាហ៍ពិពាហ៍របស់មិត្តប្រុសជាមួយស្ត្រីផ្សេងទាំងដែលគ្មានការអញ្ជើញ ដោយស្លៀកពាក់ឈុតកូនក្រមុំ និងថែមទាំងដើរចេញមកតាមច្រកផ្លូវដើរសម្រាប់កូនក្រមុំទៀតផង។ សកម្មភាពសងសឹកបែបនឹកស្មានមិនដល់របស់ស្ត្រីដែលមិនត្រូវបានបញ្ចេញឈ្មោះឲ្យស្គាល់រូបនេះត្រូវបានថតជាប់ និងចែករំលែកល្បីពេញបណ្ដាញសង្គមដោយភ្ញៀវម្នាក់ដែលចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍មួយក្នុងទីក្រុង Benoni ខេត្ត Gauteng ភាគខាងជើងនៃប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកចែករំលែកវីដេអូក៏បានសរសេររៀបរាប់បញ្ជាក់ឲ្យដឹងផងដែរថា ស្ត្រីដែលចូលមករំខានក្នុងពិធីនេះ គឺត្រូវជាស្រីកំណាន់របស់កូនកម្លោះ។

    តាមរយៈឃ្លីបវីដេអូបង្ហាញឲ្យឃើញថា ក្នុងពេលដែលភ្ញៀវកត្តិយសអង្គុយនៅក្នុងពិធីរងចាំគូស្វាមីភរិយាធ្វើការបំពេញកិច្ចរៀបអាពាហ៍ពិពាហ៍នោះ ស្រាប់តែស្ត្រីម្នាក់ដែលមិនមែនជាកូនក្រមុំបានដើរចេញមកតាមច្រកផ្លូវសម្រាប់កូនក្រមុំក្នុងឈុតសំលៀកបំពាក់រ៉ូបពណ៌សបណ្ដាលឲ្យភាពភ្ញាក់ផ្អើលកើតមានឡើង។ ទោះជាយ៉ាងណា ភ្លាមៗនោះដែរកូនកម្លោះក៏ព្យាយាមសម្របសម្រួល និងនិយាយលួងលោមស្ត្រីជាភ្ញៀវដែលមិនបានរំពឹងទុកនេះចាកចេញពីពិធី ខណៈដែលកូនក្រមុំពិតប្រាកដឈររក្សាភាពស្ងប់ស្ងាត់រងចាំចាប់ផ្ដើមពិធីអាពាហ៍ពិពាហ៍៕

    ចុចចូលមើលវីដេអូខាងក្រោម ៖

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay