បុគ្គលិកពេទ្យម៉ិចស៊ីកូម្នាក់ផ្ញើសារជាលើកចុងក្រោយទៅកាន់ក្រុមគ្រួសារ មុនពេលបាត់បង់ជីវិត ដោយសារតែជំងឺកូវីដ១៩ (មានវីដេអូ)
ម៉ិចស៊ីកូ៖ សារព័ត៌មាន CNN បានចុះផ្សាយនូវរឿងរ៉ាវដ៏រំជួលចិត្តរបស់គិលានុបដ្ឋាយិកាម្នាក់ដែលបានឆ្លងជំងឺកូវីដ ១៩ ដោយក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យរូបគាត់បានផ្ញើសារជាលើកចុងក្រោយទៅកាន់ក្រុមគ្រួសារដើម្បីបញ្ជាក់ថាគាត់មានសុខភាពល្អ តែជាអកុលប៉ុន្មានម៉ោងក្រោយមកគាត់ក៏បានស្លាប់បាត់បង់ជីវិតតែម្តង។ គិលានុបដ្ឋាយិការូបនេះមានឈ្មោះថា Sergio Humberto Padilla Hernandez អាយុ ២៨ ឆ្នាំ មានប្រពន្ធនិងកូនអាយុ ៥ឆ្នាំម្នាក់ រស់នៅក្នុងប្រទេសមិចស៊ីកូ ហើយរូបគាត់ត្រូវបានជំងឺកូវីដ ១៩ ឆក់យកជីវិតកាលពីថ្ងៃទី ៦ ខែវិច្ឆិកាកន្លងទៅនេះ។

សារជាវីដេអូដែលគាត់បានផ្ញើទៅកាន់គ្រួសាររបស់គាត់នោះមានខ្លឹមថា៖ “ព្រះជាម្ចាស់នឹងជួយឲ្យខ្ញុំឆាប់ជាសះស្បើយពីជំងឺ ហើយពួកយើងក៏អាចបន្តរស់នៅជាមួយគ្នាជាធម្មតាបានវិញដែរ។ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកទាំងអស់គ្នានៅតែមើលថែខ្ញុំជានិច្ច ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា ហើយអ្នកទាំងអស់គ្នានឹងស្ថិតនៅក្នុងបេះរបស់ខ្ញុំជារៀងរហូត”។
ជំងឺកូវីដ ១៩ ហាក់ផ្តន្ទាគ្រួសាររបស់លោក Sergio Humberto Padilla Hernandez ខ្លាំងណាស់ ដោយគេនៅចាំថាកាលពីថ្ងៃទី ៨ ខែ សីហាកន្លងទៅនេះ បងស្រីរបស់គាត់ម្នាក់ក្នុងចំណោមបងស្រីភ្លោះពីរនាក់ក៏បានស្លាប់ដោយជំងឺកូវីដ ១៩ ដែរ ដោយបងស្រីរូបនោះទើបនឹងមានអាយុ ៣០ ឆ្នាំប៉ុណ្ណោះ។ នៅមិនទាន់អស់ទេ ថ្មីៗនេះបងស្រីរបស់គាត់ម្នាក់ទៀតក្នុងចំណោមបងស្រីភ្លោះនោះរួមជាមួយនឹងកូនគាត់ម្នាក់ផងក៏បានធ្លាក់ខ្លួនឈឺនិងកំពុងតាមដានរកជំងឺកូវីដ ១៩ ផងដែរ។ ក្រៅតែបានផ្តាច់យកជីវិតមនុស្ស ពេលនេះគ្រួសារទាំងមូលរបស់លោកគ្រូពេទ្យ Sergio Humberto Padilla Hernandez បានកំពុងតែជំពាក់បំណុលគេប្រមាណជា ៥០ ០០០ ដុល្លារអាមេរិកទៀងផង ដែលលុយទាំងនោះគឺត្រូវបានប្រើប្រាស់ម្រាប់ការព្យាបាលនិងចាយវាយផ្សេងៗអំឡុងនៃវិបត្តិនៃជំងឺកូវីដ ១៩ នេះ៕


លោក Sergio Humberto Padilla Hernandez និងកូនប្រុស

លោក Sergio Humberto Padilla Hernandez និងបងស្រី
អត្ថបទ៖ ភក្តី
ប្រភព៖ CNN