ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនជប៉ុនចេញមុខសុំទោសតាមជាសាធារណៈ បន្ទាប់ពីបុគ្គលិកខ្លួនដើរចេញពីតុការងាររយៈពេល៣នាទីទៅទិញអាហារហូប

    BY Khmernote Media June 22, 2018
    ក្រុមហ៊ុនជប៉ុនចេញមុខសុំទោសតាមជាសាធារណៈ បន្ទាប់ពីបុគ្គលិកខ្លួនដើរចេញពីតុការងាររយៈពេល៣នាទីទៅទិញអាហារហូប

    ជប៉ុន៖ តំណាងឲ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹករបស់ជប៉ុនម្នាក់ បានចេញមុខធ្វើការសុំទោសដល់អថិតិជនរបស់ក្រុមហ៊ុនខ្លួនជាសាធារណៈតាមរយៈកញ្ចក់ទូរទស្សន៍ បន្ទាប់ពីក្រុមហ៊ុនបានរកឃើញថា បុគ្គលិករបស់ក្រុមហ៊ុនខ្លួនម្នាក់បានដើរចេញពីកន្លែងធ្វើការទៅទិញអាហារថ្ងៃត្រង់ដោយទុកឲ្យតុការងារនៅទំនេរ ចំនួន២៦ដង និងក្នុងមួយ១ដងចំណាយពេល៣នាទី ក្នុងរយៈពេល៧ខែចុងក្រោយនេះ។

    ក្រុមហ៊ុនផ្គង់ផ្គ់ងទឹកមួយនេះមានឈ្មោះថា Kobe City Waterworks Bureau មានទីតាំងស្ថិតនៅក្នុងទីក្រុង Osaka ប្រទេសជប៉ុន។ បុគ្គលិកដែលបង្កបញ្ហាខាងលើមានអាយុ៦៤ឆ្នាំ និងមិនត្រូវបានគេបង្ហាញអត្ថសញ្ញាណពិតប្រាកដឡើយ។ ក្រោយពីតំណាងរបស់ក្រុមហ៊ុនរកឃើញថា គាត់បានប្រព្រឹត្តសកម្មភាពដូចខាងលើ បុគ្គលិកដែលជាអ្នកបង្កបញ្ហារូបនេះបានឲ្យដឹងថា គាត់ធ្វើដូចនេះ ព្រោះតែចង់ផ្លាស់ប្តូរឥរិយាបថខ្លះព្រោះត្រូវអង្គុយយូរខ្លាំងពេក។

    បន្ទាប់ពីធ្វើការសូមទោសជាសាធារណៈរួច ក្រុមហ៊ុនក៏បានពិន័យឲ្យបុគ្គលិករូបនេះសងប្រាក់ស្នើនឹងប្រាក់ខែពាក់កណ្តាលថ្ងៃរបស់គាត់ផងដែរ ចំពោះការខ្ជះខ្ជាយពេលវេលារបស់ក្រុមហ៊ុន។​ សូមបញ្ជាក់ថា ជប៉ុនជាប្រទេសមួយដែលមានច្បាប់ការងារតឹងរឹងបំផុត ហើយបុគ្គលិកភាគច្រើនត្រូវធ្វើការច្រើនម៉ោង និងមានសម្ពាធបំផុតក្នុងមួយថ្ងៃៗ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay