កីឡា

ម្សិលមិញគឺជាថ្ងៃលាភថ្ងៃជ័យរបស់ខ្សែប្រយុទ្ធ Luis Suarez ខណៈខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះទទួលបានលាភ 2 ក្នុងថ្ងៃតែមួយ

BY
Khmernote Media
June 21, 2018

រឿងដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធ Luis Suarez កាលពីម្សិលមិញនេះកំពុងកក្រើកខ្លាំង ខណៈដែលខ្សែប្រយុទ្ធរូបនេះទទួលបានលាភពីរក្នុងថ្ងៃតែមួយធ្វើឲ្យ Suarez រំភើបដល់ថ្នាក់និយាយលែងចេញ។

ខ្សែប្រយុទ្ធ Luis Suarez បន្ទាប់ពីជួយក្រុមជម្រើសជាតិ Uruguay យកឈ្នះក្រុមជម្រើសជាតិ Saudi Arabia ដោយលទ្ធផល 1-0 ក្រុមជម្រើសជាតិ Uruguay ទទួលបានកៅអីវគ្គ 16 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សី ស្របពេលដែល Suarez ទទួលដំណឹងល្អពីភរិយារបស់លោកថា៖ លោកនឹងក្លាយជាឪពុករបស់ទារកនៅក្នុងផ្ទៃឆាប់ៗ។

នៅក្នុងជំនួបរវាងក្រុមជម្រើសជាតិ Uruguay ជាមួយនឹងក្រុមជម្រើសជាតិ Saudi Arabia កាលពីយប់មិញនេះ ខ្សែប្រយុទ្ធ Luis Suarez សុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិ Uruguay យកឈ្នះក្រុមជម្រើសជាតិ Saudi Arabia ដោយលទ្ធផល 1-0 ដោយបញ្ចប់ក្ដីសង្ឃឹមរបស់ Saudi Arabia ត្រឹមជុំទី 2 វគ្គចែកពូល។

នៅក្នុងបណ្ដាញសង្គម Tweet របស់ខ្សែប្រយុទ្ធ Luis Suarez បានបង្ហោះសារមួយថា៖ រីករាយដែលបានលេងប្រកួតទី 100 ជាមួយនឹងក្រុមជម្រើសជាតិ Uruguay ហើយរីករាយដែលក្រុមជម្រើសជាតិ Uruguay ឡើងទៅវគ្គ 16 ក្រុមចុងក្រោយ ហើយអ្វីដែលរីករាយបំផុតគឺខ្ញុំត្រៀមធ្វើជាឪពុករបស់ទារកម្នាក់ទៀតហើយនៅក្នុងពេលឆាប់ៗនេះ។ 

បុត្រ

ប្រភព៖ Livescore

Share This Post: