អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga និយាយថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ IOC ដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំក្រោយ
BY autoadmin
November 16, 2020
នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយថា លោកទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីធ្វើជាម្ចាស់ផ្ទះអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំក្រោយ បន្ទាប់ពីមានជំនួបជាមួយលោក Thomas Bach ដែលជាប្រធានរបស់ IOC នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមគម្រោងចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែជំងឺ COVID-19 ព្រឹត្តិការណ៍នេះក៏ត្រូវពន្យារពេលដល់ឆ្នាំក្រោយ។ ចំណែកលោក Thomas Bach បានស្ថិតនៅក្នុងប្រទេសជប៉ុនក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ដើម្បីជួបជាមួយម្ចាស់ផ្ទះកីឡាអូឡាំពិក និងពិភាក្សាអំពីបញ្ហាជាច្រើនទៀត ដែលត្រូវបានពន្យារដោយសារជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ