អង់គ្លេសនឹងបង្កើនការហាមឃាត់របស់ខ្លួន ទៅលើរថយន្តម៉ាស៊ីនមានចំហេះត្រឹមឆ្នាំ២០៣៥
ចក្រភពអង់គ្លេសនឹងបង្កើនការហាមឃាត់របស់ខ្លួន ទៅលើការលក់រថយន្តម៉ាស៊ីនចំហេះឱ្យកាន់តែមានប្រសិទ្ធភាព។ ជាក់ស្ដែងកាសែត The Financial Times និង BBC បានអះអាងថា លោកនាយករដ្ឋមន្រ្តី Boris Johnson នឹងប្រកាសហាមឃាត់ការលក់រថយន្ដឥន្ធនៈហ្វូស៊ីល នៅត្រឹមឆ្នាំ២០៣០ ពោលគឺ ៥ ឆ្នាំទៅមុខ នៃគោលដៅថ្មីបំផុតមួយ និងលឿនជាងការគ្រោងទុកមួយទសវត្សរ៍។ ការលក់រថយន្តប្រភេទសកូនកាត់នឹងបន្តរហូតដល់ឆ្នាំ២០៣៥ ប៉ុន្តែហ្គាសសុទ្ធ និងរថយន្តម៉ាស៊ូត នឹងត្រូវបាត់ពីក្រុមហ៊ុនចែកចាយ។

ការកំណត់ពេលវេលាលឿនជាងមុននេះត្រូវបានគេរាយការណ៍ថា មានគោលបំណងជំរុញទីផ្សាររថយន្តអគ្គិសនី និងជួយឱ្យចក្រភពអង់គ្លេសខិតទៅជិតគោលដៅអាកាសធាតុរបស់ខ្លួន។ រដ្ឋាភិបាលក៏បានត្រៀមប្រាក់ ៥០០ លានអឺរ៉ូ (ប្រហែល ៦៦០លានដុល្លារ) ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាកអគ្គិសនី សម្រាបរថយន្តនៅក្នុងប្រទេសផងដែរ។
យ៉ាងណាអ្នកផលិតរថយន្តប្រហែលជាមិនសប្បាយចិត្តទេ ដូចជាក្រុមហ៊ុនហុងដា និងតូយ៉ូតា ដោយពួកគេនៅមានការជំទាស់អំពីការផ្លាស់ប្តូរទៅរកអនាគតនៃរថយន្តអគ្គិសនី។ ក្រុមហ៊ុនហុងដាបានអះអាងថា ការហាមប្រាមសូម្បីតែលើរថយន្តកូនកាត់ គឺវាតឹងតែងខ្លាំងពេក ខណៈដែលក្រុមហ៊ុនតូយ៉ូតាបានព្រមានថា ខ្លួនអាចនឹងពិចារណាឡើងវិញនូវការវិនិយោគរបស់ខ្លួននៅក្នុងចក្រភពអង់គ្លេស ប្រសិនបើមានការហាមឃាត់លើរថយន្តកូនកាត់៕



អត្ថបទ៖ លីដា
ប្រភព៖ Engadget