ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បញ្ឈប់សកម្មភាពធម្មតាប្រចាំថ្ងៃមួយចំនួនទាំងនេះភ្លាម ប្រសិនបើអ្នកចង់គេចផុតពីបញ្ហាសុខភាពផ្សេងៗ

    BY Khmernote Media June 21, 2018
    បញ្ឈប់សកម្មភាពធម្មតាប្រចាំថ្ងៃមួយចំនួនទាំងនេះភ្លាម ប្រសិនបើអ្នកចង់គេចផុតពីបញ្ហាសុខភាពផ្សេងៗ

    ប្រសិនបើយើងសួរនរណាម្នាក់អំពីទម្លាប់អាក្រក់ដែលអាចបង្កផលប៉ះពាល់ចំពោះសុខភាពរបស់ពួកគេនោះ ពួកគេប្រហែលជានឹងឆ្លើយ ឬនិយាយអំពី ការជក់បារី ការទទួលទានគ្រឿងស្រវឹង ការទទួលទានអាហារគ្មានជីវជាតិ និងរបៀបរស់នៅមិនត្រឹមត្រូវ។ ពិតណាស់ទាំងអស់នេះ គឺជាចម្លើយត្រឹមត្រូវ ប៉ុន្តែមិនទាន់អស់នោះទេ។ នៅមានសកម្មភាពធម្មតាប្រចាំថ្ងៃមួយចំនួនទៀតដែលអាចប៉ះពាល់ចំពោះសុខភាពរបស់យើងបាន ប៉ុន្តែភាគច្រើននៃពួកយើង គឺំិមិនបានដឹងឡើយ។ ខាងក្រោមជាទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលមើលទៅគ្មានគ្រោះថ្នាក់ ប៉ុន្តែបែរជាអាចផ្ដល់ឥទ្ធិពលអាក្រក់ចំពោះរាងកាយទៅវិញ ដូច្នេះប្រសិនបើចង់រក្សាបាននូវសុខភាពល្អនោះអ្នកគួរព្យាយាមបញ្ឈប់នូវទម្លាប់ទាំងនេះ ៖

    ១០. ការទទួលទឹកចេញពីកំប៉ុង ៖ មនុស្សភាគច្រើនចូលចិត្តទទួលទានភេសជ្ជៈកំប៉ុងផ្សេងៗដោយផ្ទាល់មាត់របស់ពួកគេតែម្ដង ដោយមិនបានចាប់អារម្មណ៍ដឹងថា នៅលើគម្របរបស់កំប៉ុងភេសជ្ជៈទាំងនោះ គឺពោរពេញទៅដោយពពួកបាក់តេរីរាប់លានឡើយ។មេរោគ ឬបាក់តេរីទាំងនោះអាចបណ្ដាលឲ្យកើតមានដំបៅលើបបូរមាត់ និងថែមទាំងធ្វើឲ្យពិបាកក្នុងការរំលាយអាហារផងដែរ។ អ្នកឯកទេសជាច្រើនបានណែនាំឲ្យអ្នកគួរតែចាក់ភេសជ្ជៈចូលក្នុងកែវមុននឹងទទួលទាន ឬប្រើប្រាស់ទុយោរ។

    ៩. ការដាក់កាបូបលើកៅអី ឬគ្រែគេង ៖ បញ្ហាមិនល្អផ្សេងៗអាចកើតឡើងដោយសារតែពពួកបាក់តេរីដែលតោងជាប់នឹងកាបូបរបស់អ្នកនោះហើយ។ បាក់តេរីទាំងនោះនឹងរាលដាល ឬតោងជាប់ទៅនឹងកន្លែងណាមួយដែលអ្នកបានដាក់កាបូប។ ជាពិសេស គឺកាបូបស្បែក ដោយកាបូបប្រភេទនេះផ្ដល់នូវលក្ខខណ្ឌល្អប្រសើរបំផុតសម្រាប់បាក់តេរីក្នុងការរីកលូតលាស់។

    ៨. ការពាក់ក្រវ៉ាត់ករៀងរាល់ថ្ងៃ ៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិចបានអះអាងថា ភាពតឹងណែននៃការចង ឬពាក់ក្រវ៉ាត់កបង្កការរឹតបន្តឹងសរសៃឈាមនឹងដែលបង្កើតឲ្យមានសម្ពាធនៅក្នុងគ្រាប់ភ្នែក។ ដំណើរការនេះអាចបង្កឲ្យកើតមានជំងឺទឹកដក់ក្នុងភ្នែក និងងងឹតភ្នែក។ លើសពីនេះទៅទៀត បុរសៗភាគច្រើនមិនចាប់អារម្មណ៍ចំពោះការបោកសម្អាតក្រវ៉ាត់ករបស់ពួកគេឡើយដែលនេះមានន័យថា ពួកគេអាចជួបប្រទះនូវការឆ្លងមេរោគបាក់តេរីគ្រោះថ្នាក់ជាក់ជាមិនខាន។

    ៧. ទទួលទានកាហ្វេដែលដាក់ក្នុងកំប៉ុងពែងផ្លាស្ទិក ៖ អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថាតើវាមានគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងប៉ុណ្ណានៅពេលទទួលទានកាហ្វេដែលដាក់ក្នុងកំប៉ុងពែងផ្លាស្ទិក។ បរិមាណនៃសារធាតុគីមីគ្រោះថ្នាក់ bisphenol A ដែលចេញពីពែងផ្លាស្ទិកហើយជ្រាបចូលក្នុងកាហ្វេ គឺអាស្រ័យទៅលើសីតុណ្ហភាពនៃសារធាតុរាវ។ សីតុណ្ហភាពកាន់តែខ្ពស់នៅក្នុងពែងកាហ្វេ សារធាតុគីមីគ្រោះថ្នាក់ bisphenol A កាន់តែកើនឡើង។ សារធាតុនេះផ្ដល់ផលប៉ះពាល់ទៅលើការលូតលាស់នៃកោសិកា កម្រិតនៃថាមពល និងមុខងារនៃការបន្តពូជ។

    ៦. ជ្រើសរើសសាឡាដជំនួសបឺហ្គ័រ ៖ តាមពិតទៅសាឡាដមានច្រើនប្រភេទណាស់ខុសៗពីគ្នា ហើយមួយចំនួនក្នុងចំណោមនោះ គឺមិនល្អសម្រាប់សុខភាពឡើយ ដោយវាមានផ្ទុកនូវគ្រឿងផ្សំមួយចំនួនដូចជា បន្លែជ្រក់ ឈីស សាច់ និងគ្រីមច្រើន ជាដើម។ ដូច្នេះប្រសិនបើអ្នកកំពុងព្យាយាមសម្រេចចិត្តជ្រើសរើសរវាងសាឡាដ (ដែលដូចសាឡាដក្នុងរូបភាពខាងឆ្វេង) និងបឺហ្គ័រសាច់មាន់នោះ យើងសូមណែនាំឲ្យអ្នកជ្រើសរើសយកបឺហ្គ័រ ក៏ព្រោះបឺហ្គ័រដែលមានគុណភាពមានផ្ទុកនូវបន្លែស្រស់ និងសាច់ល្អ។

    ៥. ធ្វើកិច្ចការផ្ទះជាច្រើនតែម្នាក់ឯង ៖ វេជ្ជបណ្ឌិតជនជាតិអាមេរិកជាច្រើនបានរកឃើញថា ទម្លាប់រៀបចំបោសសម្អាត ឬធ្វើកិច្ចការផ្ទះគ្រប់យ៉ាងប្រចាំថ្ងៃរបស់ពួកយើងអាចបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់។ មូលហេតុនោះ គឺពួកយើងតែងខ្វល់ចិត្តអំពីការរៀបចំគ្រប់យ៉ាងឲ្យមានរបៀបរៀបរយ ហើយពេលខ្លះអន់ចិត្ត ឬខឹងដោយសារសមាជិកដទៃទៀតក្នុងគ្រួសារមិនព្រមជួយទុកឲ្យយើងធ្វើតែម្នាក់ឯង។ ដូច្នេះចូរព្យាយាមពិភាក្សាចាត់ចែងកិច្ចការ ឬចែករំលែកការទទួលខុសត្រូវជាមួយនឹងសមាជិកដទៃទៀត។

    ៤. ប្រើ Google ដើម្បីវិនិច្ឆ័យរោគ ៖ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យដឹងថា ៨០ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធើណេតបានព្យាយាមធ្វើរោគវិនិច្ឆ័យជំងឺដោយខ្លួនឯងតាមរយៈការឆែកពត៌មានលើបណ្តាញអ៊ីនធឺណិត។ ប៉ុន្តែអ៊ិនធឺណិតមិនមែនជាប្រភពពត៌មានដ៏គួរឲ្យទុកចិត្តបានបំផុតនោះទេ។ ជួនកាលមនុស្សខ្ជះខ្ជាយពេលវេលាដ៏មានតំលៃលើការព្យាយាមស្វែងយល់ថាតើបញ្ហាអ្វីទៅដែលកំពុងកើតឡើងចំពោះពួកគេតាមរយៈបណ្ដាញអ៊ីនធើណិត ជំនួសឲ្យការទៅជួបពិនិត្យដោយផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ មនុស្សមួយចំនួនក៏ប្រែក្លាយទៅជាភ័យព្រួយបារម្ភហួសហេតុ បន្ទាប់ពីការស្វែងរកពត៌មានទាក់ទឹងនឹងបញ្ហាសុខភាពរបស់ពួកគេតាម Google ដោយចាប់ផ្ដើមគិតខុសថារោគសញ្ញារបស់ពួកគេ គឺជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយ។

    ៣. ជំនួសការទទួល ឬប្រើប្រាស់ស្ករជាមួយនឹងជាតិផ្អែមកែច្នៃ ៖ ស្ករ ឬជាតិផ្អែមកែច្នៃ ក៏ផ្ដល់ប៉ះពាល់គ្រោះថ្នាក់ចំពោះសុខភាពដូចស្ករធម្មតាដែរ ជាពិសេសប្រសិនបើប្រភេទនៃជាតិផ្អែមកែច្នៃទាំងនោះមានផ្ទុកនូវសារធាតុ aspartame, saccharin, sucralose, និង acesulfame potassium។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពល្អចូរជ្រើសរើសទទួលនូវប្រភពធម្មជាតិនៃស្ករដែលល្អចំពោះសុខភាពដូចជា ស្ករដែលផលិតចេញពីស្លឹករុក្ខជាតិ stevia។

    ២. ការដកដង្ហើមមិនបានត្រឹមត្រូវ ៖ បច្ចេកទេសដកដង្ហើមមានច្រើនជាង ២៥ ប្រភេទ។ ជាទូទៅទារកដកដង្ហើមបានយ៉ាងត្រឹមត្រូវ ប៉ុន្តែមនុស្សធំបែរជាធ្វើវាតាមរបៀបដែលខុសទៅវិញ ហើយបញ្ហានេះអាចបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះសុខភាពរបស់ពួកគេ។ ជាទូទៅមនុស្សភាគច្រើនដកដង្ហើមជាមួយនឹងទ្រូងដែលការដកដង្ហើមបែបនេះមិនអនុញ្ញាតឲ្យអុកស៊ីសែនឈានចូលទៅដល់ផ្នែកខាងក្រោមនៃសួតឡើយ។ ប្រសិនបើឈាមរបស់យើងមិនទទួលបានអុកស៊ីហ្សែនគ្រប់គ្រាន់ទេនោះរាងកាយនឹងមិនដុតបំលែងជាតិខ្លាញ់ឡើយដែលមានន័យថារាងកាយមិនអាចកម្ចាត់ចោលនូវជាតិខ្លាញ់ដែលលើស។ ម្យ៉ាងវិញទៀត កង្វះអុកស៊ីសែនក៏ប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធសរសៃឈាមបេះដូងផងដែរ។ ក្នុងករណីនេះឈាមមិនសំបូរដោយសារធាតុចិញ្ចឹមទៀតទេ ហើយរាងកាយនឹងចាប់ផ្តើមប្រមូលផ្តុំជាតិពុលជាមិនខាន។ ការដកដង្ហើមបានត្រឹមត្រូវ គឺការដកដង្ហើមដូចទារក ដោយដង្ហើមចេញចូលមួយៗឲ្យផតប៉ោងពោះ មិនមែនទ្រូងនោះទេ។

    ១. ប្រើប្រាស់បង្គន់ក្នុងរបៀបខុស ៖ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញថា ការអង្គុយនៅលើបង្គន់ គឺមានគ្រោះថ្នាក់។ សរីរវិទ្យាមនុស្ស គឺសមស្របទៅនឹងការអង្គុយចោងហោង ព្រោះវាមិនទាមទារការខំប្រឹងខ្លាំងដែលមានន័យថា ការអង្គុយចោងហោង គឺអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរលាកខ្នែងពោះវៀន ឬជំងឺឬសដូងបាត។ បើទោះជាវាមិនងាយស្រួលក្នុងការធ្វើតាមក្បួននេះខណៈពេលដែលអ្នកស្ថិតក្នុងសម័យកាលទំនើប ប៉ុន្តែនៅមានជម្រើសមួយទៀត គឺដាក់ជើងរបស់អ្នកនៅលើកៅអីតូចនៅពេលអង្គុយនៅលើបង្គន់ ដូច្នេះមុំរវាងរាងកាយ និងត្រគាករបស់អ្នកនឹងស្ថិតត្រង់មុំ ៣០ ដឺក្រេ។ ការចំណាយពេលយូរអង្គុយបត់ជើង ឬអង្គុយលើបង្គន់ក៏មិនល្អចំពោះរាងកាយផងដែរ៕

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay