ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិតមកទល់ពេលនេះព្យុះទីហ្វុង Vamco បានសម្លាប់ពលរដ្ឋហ្វីលីពីនប្រមាណ ៦៧នាក់ និងបាត់ខ្លួន ១៣នាក់

    BY autoadmin November 17, 2020
    គិតមកទល់ពេលនេះព្យុះទីហ្វុង Vamco បានសម្លាប់ពលរដ្ឋហ្វីលីពីនប្រមាណ ៦៧នាក់ និងបាត់ខ្លួន ១៣នាក់

    អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីនបានផ្តល់អនុសាសន៍ឱ្យប្រកាសអំពីស្ថានភាពនៃគ្រោះមហន្តរាយ នៅទូទាំងកោះ Luzon បន្ទាប់ពីព្យុះទីហ្វុង Vamco បានវាយប្រហារប្រទេសនេះកាលពីសប្តាហ៍មុន។ ព្យុះទីហ្វុង Vamco បានបោកបក់ទីក្រុង Luzon នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដែលបង្កឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងខ្លាំងនៅរដ្ឋធានីម៉ានីល និងតំបន់ជុំវិញ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៧នាក់ ខណៈមនុស្ស ១៣នាក់ បានបាត់ខ្លួន ហើយផ្ទះរាប់ពាន់ខ្នងត្រូវលិចលង់។

    ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃច័ន្ទបានជំរុញឱ្យប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រកាសអំពីស្ថានភាពគ្រោះមហន្តរាយ ដើម្បីឆ្លើយតបនឹងការខូចខាតដែលបណ្តាលមកពី Vamco និងព្យុះទីហ្វុងថ្មីៗផ្សេងទៀត។ ចំណែកឯកាលពីថ្ងៃអាទិត្យព្យុះ Vamco ក៏បានវាយលុកប្រទេសវៀតណាមផងដែរ ដែលប្រទេសវៀតណាមផ្ទាល់ កាលពីខែមុនបានទទួលរងការខូចខាតយ៉ាងខ្លាំងពីទឹកជំនន់ និងបាក់ដី ដោយសារព្យុះជាបន្ដបន្ទាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: