ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវករណីជំងឺកូវីដ១៩ នៅទូទាំងទ្វីបអ៉ឺរ៉ុប និងអាមេរិក

    BY autoadmin November 17, 2020
    អង្គការសុខភាពពិភពលោកសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវករណីជំងឺកូវីដ១៩ នៅទូទាំងទ្វីបអ៉ឺរ៉ុប និងអាមេរិក

    អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃច័ន្ទនេះថា អង្គការមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនូវករណីជំងឺ COVID-19 នៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅទ្វីបអឺរ៉ុប និងអាមេរិក។ អគ្គនាយកនៃអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា៖«ឥឡូវនេះយើងមានការព្រួយបារម្ភយ៉ាងខ្លាំងពីការកើនឡើងនូវករណី ដែលយើងមើលឃើញនៅក្នុងប្រទេសមួយចំនួន»។ លោកបានបន្ថែមថា ប្រទេសដែលមិនយកចិត្តទុកដាក់ជាមួយជំងឺនេះគឺដូចជាកំពុងប្រលែងជាមួយភ្លើង ព្រោះថាយើងនៅប្រឈមជាមួយការស្លាប់ និងផលប៉ះពាល់រយៈពេលវែងជាច្រើនទៀត។

    យោងតាមស្ថិតិចុងក្រោយរបស់អង្គការសុខភាពពិភពលោកគិតត្រឹមម៉ោង ២ និង ៥៩នាទី (CET) កាលពីថ្ងៃច័ន្ទបានឱ្យដឹងថា ការិយាល័យប្រចាំតំបន់របស់អង្គការនៅអឺរ៉ុបនិងអាមេរិក បានកត់ត្រាករណីសរុបចំនួន ១៥ ២៦៦ ៣៩០ នាក់ នៅទ្វីបអឺរ៉ុប និងករណីចំនួង ២៣ ១៩០ ៧៧២ សម្រាប់ទ្វីបអាមេរិក ដែលរួមមានការស្លាប់ចំនួន ៣៤៤ ៤៥៩ នាក់ នៅទ្វីបអឺរ៉ុប និង ៦៧៩ ២០១២ នាក់ នៅទ្វីបអាមេរិក។
    តំបន់ទាំង ២ បានកត់ត្រាច្រើនជាង ៧០ ភាគរយ នៃករណីដែលបានបញ្ជាក់ទូទាំងសកល និងជាង ៧៧ ភាគរយ នៃអ្នកស្លាប់ទាំងអស់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោក។

    លោក Tedros Adhanom Ghebreyesus បានបន្ថែមថា អង្គការសុខភាពពិភពលោកនិងដៃគូរបស់ខ្លួន កំពុងធ្វើការជាមួយរដ្ឋាភិបាល និងថ្នាក់ដឹកនាំសុខភាព ដើម្បីធានាបាននូវការធានារ៉ាប់រងសម្រាប់បុគ្គលិកសុខាភិបាល និងសម្រាប់សេវាសុខភាពចាំបាច់ ដើម្បីបន្តធ្វើការដោយសុវត្ថិភាព និងមានម៉ាស់ ស្រោមដៃ និងឧបករណ៍ការពារផ្សេងទៀតគ្រប់គ្រាន់។ លោកបានព្រមានថា ភាពព្រងើយចំពោះវីរុសនេះ ដោយមិនប្រើឧបករណ៍ការពារគ្រប់គ្រាន់ អាចបណ្តាលឱ្យមានការស្លាប់ ការរងទុក្ខ និងធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងសេដ្ឋកិច្ច ហើយលោកក៏បានស្នើឱ្យរដ្ឋាភិបាលដាក់ការរឹតបន្តឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការរាតត្បាតនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ ស៊ីនហួរ

    Share This Post: