ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនកំពុងផ្ដោតលើការនាំចូលអាហារកកពីបរទេស ដោយសារតែករណីជំងឺកូវីដ១៩ ថ្មីៗរបស់ខ្លួន ភាគច្រើនមានទាក់ទងជាមួយអាហារកក

    BY autoadmin November 18, 2020
    ប្រទេសចិនកំពុងផ្ដោតលើការនាំចូលអាហារកកពីបរទេស ដោយសារតែករណីជំងឺកូវីដ១៩ ថ្មីៗរបស់ខ្លួន ភាគច្រើនមានទាក់ទងជាមួយអាហារកក

    មន្រ្តីសុខាភិបាលចិននៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បាននិយាយថា បុគ្គលិកស្តុកអាហារកកចំនួន ២នាក់ នៅក្នុងទីក្រុងកំពង់ផែ Tianjin បានឆ្លងជំងឺ COVID-19 ខណៈប្រទេសចិនកំពុងផ្តោតការយកចិត្តទុកដាក់លើការនាំចូល បន្ទាប់ពីមានការផ្ទុះមួយចំនួនដែលទាក់ទងនឹងអាហារកក។ កម្មករបាននិងកំពុងពិនិត្យតាមដានការនាំចូលយ៉ាងយកចិត្តទុកដាក់នៅទូទាំងប្រទេស ដោយសារថាប្រទេសនេះបានធ្វើឱ្យជំងឺ COVID-19 ស្ថិតក្រោមការគ្រប់គ្រងជាយូរមកហើយ ប៉ុន្តែករណីថ្មីៗច្រើនតែមានការទាក់ទងជាមួយនឹងអាហារកកដែលនាំចូលពីបរទេស។

    នៅទីក្រុងវូហាន ជាកន្លែងដែលជំងឺ COVID-19 បានលេចចេញដំបូងគេកាលពីចុងឆ្នាំមុន អាជ្ញាធរនៅទីនោះបាននិយាយថា ពួកគេបានរកឃើញដានជំងឺនៅលើសាច់គោដែលនាំចូលពីប្រេស៊ីល។ ទីក្រុងចំនួន ៤ បន្ថែមទៀត ក៏បានរាយការណ៍កាលពីសប្តាហ៍មុនថា សំណាកដែលបានមកពីចំណីអាហារនាំចូលរួមមាន៖ សាច់ជ្រូកកកមកពីអាហ្សង់ទីន និងត្រីមីកមកពីឥណ្ឌា សុទ្ធតែបានធ្វើតេស្តវិជ្ជមានជាមួយជំងឺទាំងអស់។

    មន្ត្រីគយនៅទូទាំងប្រទេសបានធ្វើតេស្តសំណាកច្រើនជាង ៨០០ ០០០ ពីការនាំចូលអាហារកក និងបានផ្អាកការដឹកជញ្ជូនពីអ្នកផ្គត់ផ្គង់នៅបរទេសចំនួន ៩៩នាក់ ចាប់តាំងពីមានករណីអាហារសមុទ្រមានដានជំងឺ COVID-19 ដែលត្រូវបានរកឃើញពីជ្រុញហាន់សាច់ត្រីសាល់ម៉ុន ក្រោយពីមានការផ្ទុះឡើងនៅខែមិថុនា។ យ៉ាងណាយុទ្ធនាការសាកល្បងទ្រង់ទ្រាយធំក៏ត្រូវបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីមានរបាយការណ៍អំពីទំនាក់ទំនងនៃមេរោគកូរ៉ូណា និងការវេចខ្ចប់អាហារដែលនាំចូល។

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានលើកឡើងពីការអះអាងដែលថា អាហារនាំចូលគឺជាអ្នកទទួលខុសត្រូវចំពោះការផ្ទុះឡើងដំបូងនៅទីក្រុងវ៉ូហាន ដែលវាត្រូវបានផ្សារភ្ជាប់ដំបូងទៅនឹងទីផ្សារអាហារសមុទ្រ។ ទីក្រុងប៉េកាំងទទូចថា ប្រភពនៃការផ្ទុះដំបូងនៅតែជាអាថ៌កំបាំង ហើយវាប្រហែលជាមិនមានដើមកំណើតនៅក្នុងប្រទេសចិនទេ។ ក្រសួងការបរទេសចិនក៏បានបញ្ចោញទ្រឹស្តីមួយកាលពីដើមឆ្នាំនេះដែលថា យោធាអាមេរិកប្រហែលជាបាននាំជំងឺ COVID-19 នេះចូលទៅទីក្រុងវូហាន កាលពីឆ្នាំមុន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: