ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ក្លាយជាសេដ្ឋីមួយប៉ប្រិចភ្នែក បន្ទាប់ពីអាចម៌ផ្កាយមានតម្លៃរាប់លានដុល្លារធ្លាក់ចំដំបូលផ្ទះរបស់គាត់ (មានវីដេអូ)

    BY autoadmin November 20, 2020
    បុរសម្នាក់ក្លាយជាសេដ្ឋីមួយប៉ប្រិចភ្នែក បន្ទាប់ពីអាចម៌ផ្កាយមានតម្លៃរាប់លានដុល្លារធ្លាក់ចំដំបូលផ្ទះរបស់គាត់ (មានវីដេអូ)

    ឥណ្ឌូនេស៊ី៖ មនុស្សម្នាក់ៗកើតមកមានសំណាងមិនដូចគ្នាទេដោយអ្នកខ្លះខិតខំធ្វើការងារទាំងយប់ថ្ងៃតែជីវភាពនៅតែមិនល្អប្រសើរ ខណៈអ្នកខ្លះវិញអាចកា្លយជាអ្នកមានស្តុកស្តម្ភដោយមិនចំណាយកម្លាំងអ្វីទាល់តែសោះ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសឥណ្ឌូនេស៊ីបានក្លាយជាសេដ្ឋីមួយប៉ប្រិចភ្នែកបន្ទាប់ពីអាចម៌ផ្កាយដែលមានតម្លៃជិត ២ លានដុលា្លរអាមេរិក បានធ្លាក់មកលើដំបូងផ្ទះរបស់គាត់។ ប្រភពខាងលើបានបញ្ជាក់ថា បុរសកំពូលសំណាងរូបនេះមានឈ្មោះថា Josua Hutagalung អាយុ ៣៣ ឆ្នាំ រស់នៅក្នុងភាគខាងជើងកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី ហើយកន្លងមកជីវភាពរបស់គាត់មិនសូវជាធូរធាប៉ុន្មានទេ។

    យ៉ាងណាក្តី ចាប់ពីពេលនេះទៅលោក Josua Hutagalung ត្រូវបានគេហៅថាសេដ្ឋីវ័យក្មេងហើយ ព្រោះតែអាចម៌ផ្កាយដែលធ្លាក់មកលើដំ​បូងផ្ទះរបស់គាត់នោះជាប្រភេទអាចម៌ផ្កាយកម្រ មានអាយុកាលរហូតដល់ ៤,៥ ពាន់លានឆ្នាំ​ និងជាប្រភេទអាចម៌ដែលមានតម្លៃខ្ពស់បំផុតសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តទិញយកទៅធ្វើការស្រាវជ្រាវ។ អ្នកជំនាញផ្នែកអាចម៌ផ្កាយឥណ្ឌូនេស៊ីម្នាក់បានបញ្ជាក់ថា អាចម៌របស់លោក Josua Hutagalung  មានទម្ងន់ ២,១ គីឡូក្រាមនឹងអាចលក់បានក្នុងតម្លៃរហូតដល់ ៧,៦០ លានរីងហ្គីត (ជាង ១,៨ លានដុល្លារអាមេរិក)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

     

    Share This Post: