ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រៃផ្សៃមែន! កូនប្រុសតិរច្ឆានហ៊ានប្រហារជីវិតអ្នកមានគុណ ដោយសាខឹងឪពុកស្តីបន្ទោសរឿងលេងទូរស័ព្ទច្រើនពេក

    BY autoadmin November 20, 2020
    ព្រៃផ្សៃមែន! កូនប្រុសតិរច្ឆានហ៊ានប្រហារជីវិតអ្នកមានគុណ ដោយសាខឹងឪពុកស្តីបន្ទោសរឿងលេងទូរស័ព្ទច្រើនពេក

    ម៉ាឡេស៊ី៖ កូនប្រុសតិរច្ឆានម្នាក់បានចាក់សម្លាប់ឪពុកបង្កើតខ្លួនឯង បន្ទាប់ពីបុរសជាឪពុកស្តីបន្ទោសឲ្យរូបគេចំពោះសកម្មភាពដែលរូបគិតតែលេងទូរស័ព្ទច្រើនម៉ោងហួសហេតុពេក។ សារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Negeri Sembilan នៃប្រទេសម៉ាឡេស៊ី ដោយកូនប្រុសដែលជាជនបង្កហេតុមានអាយុ ៣៥ ឆ្នាំ និងឪពុកដែលជាជនរងគ្រោះមានអាយុ ៥៩ ឆ្នាំ។ បើតាមលោកយាយវ័យ ៨៥ ឆ្នាំម្នាក់ ដែលជាម្តាយបង្កើតរបស់ជនរងគ្រោះនិងត្រូវជាជីដូនរបស់ជនបង្កហេតុដែរនោះបានប្រាប់ដឹងថា ចៅប្រុសរបស់គាត់ជាមនុស្សញៀននឹងការចុចលេងទូរស័ព្ទដ៏ងប់ងុលម្នាក់ ហើយក្នុងមួយថ្ងៃៗរូបគេគ្មានធ្វើការអ្វីធំដុំឡើយក្រៅពីកាន់ទូរស័ព្ទ។​

    លោកយាយបានបន្តថា នៅក្នុងនៅក្នុងថ្ងៃកើតហេតុនោះ កូនប្រុសរបស់គាត់បានស្តីបន្ទោសឲ្យចៅប្រុសយ៉ាងខ្លាំង និងថែមទាំងបានទាញយកកៅអីជ័រទៅវាយពីក្រោយខ្នងគេទៀតផង​។ ឥរិយាបថនេះបានធ្វើឲ្យបុរសជនដៃដល់ខឹងយ៉ាងខ្លាំងនិងបង្កជាជម្លោះដ៏ខ្លាំងមួយជាមួយនឹងឪពុកខ្លួន រហូតបង្កឲ្យមានអំពើហឹង្សានិងការចាក់សម្លាប់បុរសជនរងគ្រោះតែម្តង។ ជនរងគ្រោះបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជនបង្កហេតុត្រូវបានប៉ូលិសចាប់ខ្លួននិងធ្វើការផ្តទ្ទាទោសទៅតាមច្បាប់ពីបទ សម្លាប់មនុស្សដោយចេតនា៕

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz

    Share This Post: