កីឡា

ប្រឡងបាក់ឌុបជិតមកដល់ សិស្សទាំងអស់គួរតែប្រើកម្មវិធីទូរស័ព្ទមួយនេះ ដើម្បីជំនួយដល់ការសិក្សារបស់ខ្លួន

BY
Khmernote Media
June 22, 2018

ខណៈការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ កាន់តែខិតជិតមកដល់នៅថ្ងៃទី២០ ខែសីហា ខាងមុន ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបង្ហាញកម្មវីធីថ្មីមួយសម្រាប់ទូរស័ព្ទ ដែលមានឈ្មោះថា MoEYS App Scan ដែលកម្មវិធីនេះសម្រាប់ជំនួយដល់ការសិក្សា ត្រូវបង្កើតឡើង ដើម្បីជួយសិស្សឱ្យយល់កាន់តែច្បាស់អំពីមុខវិជ្ជានីមួយៗ។ App Scan ប្រើបច្ចេកវិទ្យា AR (Argumentd Reality) ដែលជួយអោយការសិក្សាមានភាពរីករាយ សម្បូរបែប និងគួរឱ្យចាប់អារម្មណ៍ តាមរយៈការទស្សនាវីដេអូដែលមានចលនានៅលើរូបភាពខ្លះនៃសន្លឹកសៀវភៅសិក្សាគោលដោយផ្ទាល់លើមុខវិជ្ជាជីវវិទ្យាគីមីវិទ្យា និងរូបវិទ្យា។

កម្មវិធី MoEYS App Scan ក៏មានដាក់បញ្ចូលកម្មវិធីធ្វើតេស្តសាកល្បងសមត្ថភាពសម្រាប់សិស្សថ្នាក់ទី១២ លើមុខវិជ្ជាចំនួន៥ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា ដែលអនុញ្ញាតឲ្យប្អូនៗសិស្សានុសិស្សអាចវាស់ស្ទង់សមត្ថភាពដោយខ្លួនឯងសម្រាប់ការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។

កម្មវិធីស្កេនសៀវភៅមានចំនួន៣០វីដេអូមេរៀន ដែលមួយមុខវិជ្ជាមានចំនួន១០វីដេអូមេរៀន រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ ប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២លើមុខវិជ្ជាចំនួន៥ រួមមាន៖ គណិតវិទ្យាមាន ២១៤លំហាត់, គីមីវិទ្យា មាន ៣៥៧លំហាត់, ជីវវិទ្យា មាន២៦៥លំហាត់, រូបវិទ្យា មាន៩៥លំហាត់ និងប្រវត្តិវិទ្យា មាន១៣៨សំនួរ។ កម្មវិធី MoEYSAppScan នេះអាចទាញយកបានពី Play Store ឬ App Store។

ទាញយកកម្មវិធីតាមតំណ:

– សម្រាប់​ប្រព័ន្ធ Android ៖ goo.gl/WgXTN7
– សម្រាប់​ប្រព័ន្ធ iOS ៖ https://goo.gl/F3fjFZ
– ដើម្បីប្រើប្រាស់ប្រព័ន្ធនេះសូមចូលទៅកាន់ ៖ http://bacii.moeys.gov.kh

អត្ថបទ៖ សេម

Share This Post: