ខ្មែរយើងម្នាក់រស់នៅអាមេរិក ត្រូវចោរប្លន់បាញ់ បណ្តាលឲ្យរបួសធ្ងន់ (មានវីដេអូ)
អាមេរិក៖ បុរសវ័យ៥០ឆ្នាំម្នាក់បានបង្ហាញនូវសកម្មភាពដ៏ក្លាហានមួយក្នុងការតតាំងជាមួយនឹងចោរម្នាក់ ដែលយកកាំភ្លើវែងប្រភេទ AK-47 មកប្លន់គាត់ និងបានបាញ់គំរាមលើរូបគាត់ទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សងរដ្ឋអាមេរិក។ បុរសក្លាហានខាងលើនេះមានឈ្មោះថា Mike Poeng អាយុ៥០ឆ្នាំ ហើយគាត់ជាជនភៀសខ្លួនជនជាតិខ្មែរពីរបបប្រល័យពូជសាសន ប៉ុល ពត មុនពេលគាត់ទទួលបានសិទ្ធទៅរស់នៅក្នុងសហរដ្ឋអាមេរិកនេះ។
តាមរយៈវីដេអូបានបង្ហាញថា ខណៈដែលលោក Mike Poeng កំពុងតែឈរលាងរថយន្តនៅមុខផ្ទះនៅម៉ោងប្រមាណជា ១ និង០៣នាទីថ្ងៃត្រង់ ស្រាប់តែមានបុរសម្នាក់ដៃកាន់កាំភ្លើងវែងមួយដើមមកគំរាមប្លន់បុរសជនរងគ្រោះ តែគាត់មិនខ្លាចការគំរាមនោះទេ ហើយថែមទាំងហ៊ានតតាំងជាមួយនឹងចោរនោះទៀតផង។ បងប្អូនរបស់ជនរងគ្រោះម្នាក់បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យគាត់មានភាពក្លាហានដូចនេះ ព្រោះគាត់ធ្លាប់ឆ្លងកាត់ស្ថានភាពដូចនេះច្រើនដងរួចមកហើយ គឺគាត់ធ្លាប់ឆ្លងកាត់របបខ្មែរក្រហមរបស់កម្ពុជាតាំងពីគាត់មានអាយុប្រហែលជា១៣ឆ្នាំម្លះ។ យ៉ាងណាក្តី បុរសជាជនរងគ្រោះបានត្រូវរងរបួសពីគ្រាប់កាំភ្លើង ដែលបាញ់ត្រូវចង្កេះរបស់គាត់ដែរ ហើយពេលនេះគាត់កំពុងព្យាបាលនៅមន្ទីរពេទ្យ៕


https://www.youtube.com/watch?time_continue=72&v=mv9W8opvGo8
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark