ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពូកែទាក់ទាញអ្នកវិនិយោគមែន! ថៃគ្រោងផ្តល់ប័ណ្ណប្រភេទនេះដល់ជនបរទេស ដែលមកវិនិយោគក្នុងប្រទេសខ្លួនចាប់ពីទំហំទឹកប្រាក់ប៉ុននេះឡើងទៅ

    BY autoadmin November 21, 2020
    ពូកែទាក់ទាញអ្នកវិនិយោគមែន! ថៃគ្រោងផ្តល់ប័ណ្ណប្រភេទនេះដល់ជនបរទេស ដែលមកវិនិយោគក្នុងប្រទេសខ្លួនចាប់ពីទំហំទឹកប្រាក់ប៉ុននេះឡើងទៅ

    ថៃ៖ អាជ្ញាធរថៃបានប្រកាសថា នឹងផ្តល់ជូនប័ណ្ណការងារស្របច្បាប់ដល់ជនបរទេសណាដែលបានវិនិយោគជាទឹកប្រាក់ចំនួន ១ លានដុល្លារអាមេរិកមកក្នុងវិស័យអាជីវកម្មនិងអចលនព្រទ្យនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger។ បន្ថែមពីលើការវិនិយោគជាសាច់ប្រាក់ចំនួន ១ លានដុល្លារ ខាងអាជ្ញាធរថៃក៏បានតម្រូវឲ្យជនបរទេសដែលចង់បានប័ណ្ឌការងារក្នុងប្រទេសថៃទាំងអស់ត្រូវបំពេញនូវលក្ខខណ្ឌចំនួន ២ បន្ថែមទៀតផងដែរ គឺត្រូវស្នើសុំទិដ្ឋាការកម្រិតខ្ពស់នៅក្នុងប្រទេសថៃប្រភេទ Thailand Elite Visa ដែលមានសុពលភាព ៥ ឆ្នាំនិងមានតម្លៃ ១ លានបាត (៣៣ ០០០ ដុល្លារអាមេរិក) និងបង្ហាញនូវផែនការអាជីវកម្មរយៈពេល ៥ ឆ្នាំរបស់ពួកគេ។

    មជ្ឈមណ្ឌលគ្រប់គ្រងសេដ្ឋកិច្ចថៃបានឲ្យដឹងថា និន្នាការខាងលើនេះនឹងជួយលើកទឹកចិត្តឲ្យវិនិយោគិនបរទេសជាច្រើនសម្រេចបោះទុកវិនិយោគមកក្នុងប្រទេសថៃ ដែលជាផ្នែកមួយជួយស្តារសេដ្ឋកិច្ចថៃដែលកំពុងរងការគំរាមគំហែងដោយវិបត្តិនៃជំងឺកូវីដ ១៩ ឲ្យមានភាពល្អប្រសើរផងដែរ។ យ៉ាងណាក្តី គិតមកទល់នឹងពេលនេះគម្រោងខាងលើនេះមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ ដោយអាជ្ញាធរទេសចរណ៍ ក្រសួងការបរទេស និងក្រសួងមហាផ្ទៃថៃកំពុងពិនិត្យឲ្យបានល្អិនល្អន់ជាមុនសិន មុននឹងដាក់ឲ្យគណៈរដ្ឋមន្ត្រីអនុម័តជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុននេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: