ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកឪមួយរូបធ្វើឲ្យមនុស្សជាច្រើនតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីលើកដៃទះកំផ្លៀងក្មេងតូចដែលកំពុងយំ (មានវីដេអូ)

    BY Khmernote Media June 22, 2018
    លោកឪមួយរូបធ្វើឲ្យមនុស្សជាច្រើនតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីលើកដៃទះកំផ្លៀងក្មេងតូចដែលកំពុងយំ (មានវីដេអូ)

    បរទេស ៖ កាលពីពេលថ្មីៗនេះ លោកឪមួយរូបបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង បន្ទាប់ពីឃ្លីបវីដេអូបង្ហាញឲ្យឃើញពីសកម្មភាពបញ្ឈប់ក្មេងតូចកុំឲ្យយំ កំឡុងពេលធ្វើពិធីលាបបាបតាមបែបសាសនា ដោយការលើកដៃទះកំផ្លៀងរបស់លោកឪចំណាស់រូបនេះ ត្រូវបានគេបង្ហោះចែករំលែកកក្រើកពេញបណ្ដាញសង្គម។

    តាមរយៈឃ្លីបវីដេអូក៏បានបង្ហាញឲ្យឃើញផងដែរថា បន្ទាប់ពីលោកឪប្រើប្រាស់ហឹង្សាបែបនេះដាក់ក្មេង ស្ត្រីដែលជាម្ដាយក៏ព្យាយាមទាញកូនចេញឆ្ងាយពីលោកឪ ប៉ុន្តែលោកឪរូបនោះបែរជាចាប់ក្មេងអោបកាន់តែខ្លាំងជាងមុនទៅវិញ។ ទោះជាយ៉ាងណា នៅទីបំផុតបុរសម្នាក់ដែលត្រូវបានគេជឿថាជាឪពុករបស់ក្មេងបានជួយទាញកូនចេញពីលោកឪ ខណៈដែលវីដេអូត្រូវបានកាត់ផ្ដាច់ត្រឹមនេះ។ គ្មានប្រភពណាមួយបញ្ចាក់ថា ហេតុការណ៍កើតឡើងនៅឯណានោះទេ ប៉ុន្តែពិធីសាសនានេះធ្វើឡើងជាភាសាបារាំង៕

    ចុចចូលមើលវីដេអូខាងក្រោម ៖

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay