ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក កំពុងជំរុញពលរដ្ឋមិនឱ្យមានការធ្វើដំណើរនៅក្នុងអំឡុងបុណ្យ Thanksgiving ខាងមុខនេះ

    BY autoadmin November 20, 2020
    មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក កំពុងជំរុញពលរដ្ឋមិនឱ្យមានការធ្វើដំណើរនៅក្នុងអំឡុងបុណ្យ Thanksgiving ខាងមុខនេះ

    មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក បានជំរុញឱ្យពលរដ្ឋអាមេរិកកុំធ្វើដំណើរក្នុងអំឡុងពេល​បុណ្យដឹងគុណ ឬ Thanksgiving ដែលជាធម្មតានឹងមានការធ្វើដំណើរយ៉ាងមមាញឹកនៅក្នុងប្រទេស។ ជនជាតិអាមេរិកជាច្រើននឹងជួបជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួក នៅអំឡុងពេល ឬ ចំថ្ងៃបុណ្យដឹងគុណ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ទី៤ នៃខែវិច្ឆិកានេះ។ ការស្ទង់មតិរបស់សាកលវិទ្យាល័យរដ្ឋអូហៃអូ ចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ៣៨% នៃអ្នកឆ្លើយតបការស្ទង់មតិ កំពុងរៀបចំផែនការរបស់ពួកគេដើម្បីទទួលទានអាហារជាក្រុម ដែលមានគ្នា ១០នាក់ ឬច្រើនជាងនេះ។

    កាលពីថ្ងៃព្រហស្បតិ៍ CDC បានចេញផ្សាយនូវសេចក្តីណែនាំថ្មីរបស់ខ្លួនស្តីពីវិធីការឈប់សម្រាក ចំពេលមានការកើនឡើងនៃករណីជំងឺ COVID-19 នៅទូទាំងប្រទេស។ មន្ត្រី CDC ណែនាំឱ្យជនជាតិអាមេរិកស្នាក់នៅផ្ទះ ដោយនិយាយថាវាជា «វិធីល្អបំផុត ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃទៀតនៅឆ្នាំនេះ»។ ពួកគេព្រមានថា ការជួបជុំគ្នាជាមួយមនុស្សដែលមិនរស់នៅក្នុងគ្រួសារតែមួយ អាចបង្កើនឱកាសនៃការឆ្លង ឬរាលដាលជំងឺ COVID-19 ឬជំងឺផ្តាសាយ។ ពួកគេជម្រុញឱ្យប្រជាជនពាក់ម៉ាស់នៅពេលទទួលទានអាហារជាក្រុម ជាមួយមនុស្សមកពីគ្រួសារផ្សេងៗគ្នា ហើយពិចារណាលើការប្រារព្ធពិធីនៅបរិវេណខាងក្រៅប្រសិនបើអាច៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: