ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វសេកកម្រជាង ៧០ក្បាល ត្រូវបានឈ្មួញដាក់ក្នុងដបបម្រុងលក់ទៅក្នុងទីផ្សារងងឹត ប៉ុន្តែត្រូវបានរកឃើញនៅលើនាវាមួយគ្រឿងក្នុងប្រទេសឥណ្ឌូនេស៊ី

    BY autoadmin November 21, 2020
    សត្វសេកកម្រជាង ៧០ក្បាល ត្រូវបានឈ្មួញដាក់ក្នុងដបបម្រុងលក់ទៅក្នុងទីផ្សារងងឹត ប៉ុន្តែត្រូវបានរកឃើញនៅលើនាវាមួយគ្រឿងក្នុងប្រទេសឥណ្ឌូនេស៊ី

    ឥណ្ឌូនេស៊ី៖ សត្វសេកជាង ៧០ក្បាល ដែលគេបានចាប់ដាក់នៅក្នុងដបប្លាស្ទិក និងមាន​បំណងចង់នាំយកទៅលក់នៅក្នុងទីផ្សារងងឹតនោះ ត្រូវបានគេរកឃើញនៅលើនាវាដឹកទំនិញមួយគ្រឿងនៅឯតំបន់ Papua នៃប្រទេសឥណ្ឌូនេស៊ី។ ការរកឃើញនេះបានកើតឡើងបន្ទាប់ពីក្រុមអ្នកបម្រើការងារនៅលើនាវាបានឮសំឡេងសត្វស្រែកចេញពីប្រអប់ធំមួយ ហើយដោយមានចម្ងល់ពួកគេក៏បានបើកប្រអប់នោះមើល និងប្រទះឃើញមានសត្វសេកចំនួន ៧៤ ក្បាល ដែលគេបានចាប់ដាក់នៅក្នុងដបបា្លស្ទិក ហើយនៅក្នុងនោះមានសេកចំនួន ១០ ក្បាល បានថប់ដង្ហើមងាប់បាត់ទៅហើយ។

    បើតាមប៉ូលិសជំនាញបានឲ្យដឹងថា សេកទាំងនេះជាប្រភេទសេកកម្រដែលមានដើមកំណើតនៅក្នុងប្រទេសញ៉ូហ្គីណេ និងជាប្រភេទបក្សីដែលមានតម្លៃខ្ពស់ផងដែរនៅក្នុងទីផ្សារទិញដូរសត្វខុសច្បាប់។យ៉ាងណាក្តី គេមិនបានដឹងច្បាស់ទេថាជនខិលខូចមានបំណងចង់នាំយកសត្វសេកទាំងនេះទៅលក់នៅកន្លែងណាមួយឲ្យប្រាកដ ហើយអ្នកដែលនៅពីក្រោយការរត់ពន្ធសត្វសេកនេះពិតប្រាកដក៏មិនទាន់ត្រូវបានគេរកឃើញដែរ។ តាមរបាយការណ៍ដែលគេធ្លាប់ទទួលបានកន្លងមកប្រភេទបក្សីកម្រ និងជិតផុតពូជមួយចំនួនមានតម្លៃខ្ពស់ណាស់ ដូចជាសេកប្រភេទ Palm Cockatoo របស់អូស្ត្រាលីមួយក្បាលអាចមានតម្លៃដល់ ៣០ ០០០ ដុល្លារអាមេរិកឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail 

    Share This Post: