ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយកើតមានគ្រោះរញ្ជួញដីនៅជប៉ុន ឪពុកម្តាយរកឃើញអាថ៍កំបាំងដ៏ហួសចិត្តរបស់កូនប្រុស

    BY Khmernote Media June 23, 2018
    ក្រោយកើតមានគ្រោះរញ្ជួញដីនៅជប៉ុន ឪពុកម្តាយរកឃើញអាថ៍កំបាំងដ៏ហួសចិត្តរបស់កូនប្រុស

    ជប៉ុន៖ ទីក្រុង Osaka ប្រទេសជប៉ុន ទើ​បតែទទួលរងនូវគ្រោះរញ្ជួយដីមួយក្នុងកម្រិត ៥,៣ រិចទ័រ កាលពីថ្ងៃ ១៨ កន្លងទៅនេះ ហើយគ្រោះរញ្ជួយដីនេះបានបង្កឲ្យមានសំណង់អគារ និងរបស់ប្រើប្រាស់នៅក្នុងផ្ទះជាច្រើនបានរងនូវការខូតខាត។ ក្រោយគ្រោះរញ្ជួយដីបានបញ្ចប់ ប្រជាជនជប៉ុនជាច្រើននាំគ្នារៀបចំរបស់ប្រើប្រាស់ និងវត្ថុផ្សេងដែលរាយប៉ាយនៅក្នុងផ្ទះដាក់តាមកន្លែងចាស់របស់ពួកវាវិញ។

    អ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៍បែបហួសចិត្តនោះ គឺឪពុកម្តាយមួយគូ បានរកឃើញទស្សនាវត្តីសិចជាច្រើនក្បាលនៅក្នុងបន្ទប់របស់កូនគាត់ ដែលពួកគាត់មិនធ្លាប់ដឹង និងនឹកស្មានទាល់តែសោះ ព្រោះកូនគាត់នៅក្មេងនៅឡើយ។ ក្រោយមករឿងនេះត្រូវបានគេយកទៅបង្ហោះក្នុងបណ្តាញសង្គមទៀតផង ដែលធ្វើឲ្យអ្នកប្រើប្រាស់សង្គមជប៉ុនជាច្រើនភ្ញាក់ផ្អើល ហើយអ្នកខ្លះក៏អស់សំណើចជាខ្លាំងចំពោះរឿងនេះ។ អ្នកប្រើប្រាស់បណ្តាញ ខ្លះបានបញ្ចេញមតិថា រកឃើញអាឋ៌កំបាំងរបស់កូនក្រោយមានគ្រោះរញ្ជួយដី។ អ្នកខ្លះក៏បានបញ្ចេញមតិថា វាជារឿងគួរឲ្យខ្មាស់អៀនមួយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay